VOV WorldVOV World
អូស្ត្រាលីផ្តល់ជំនួយសំរាប់គំរោងការណ៍សហគមន៍ចំនួន ១១ នៅបណ្ដាខេត្តភាគខាងត្បូងវៀតណាម
23/02/2017 09:26
(VOVworld) – នារសៀលថ្ងៃទី ២២ កុម្ភៈ អគ្គស្ថានកុងស៊ុល អូស្រ្តាលីប្រចាំនៅ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានរៀបចំ ពិធីចុះហត្ថលេខាលើ កិច្ចសន្យាផ្តល់ជំនួយក្នុងក្របខ័ណ្ឌកម្មវិធីផ្តល់ជំនួយ ផ្ទាល់ (DAP) ឆ្នាំ ២០១៦​​- ២០១៧ សំរាប់គំរោងការណ៍ចំនួន ១១ នៅបណ្ដា ខេត្តភាគខាងត្បូងវៀតណាម។
អូស្ត្រាលីផ្តល់ជំនួយសំរាប់គំរោងការណ៍សហគមន៍ចំនួន ១១ នៅបណ្ដាខេត្តភាគខាងត្បូងវៀតណាម
អូស្ត្រាលីផ្តល់ជំនួយសំរាប់គំរោងការណ៍សហគមន៍ចំនួន ១១ នៅបណ្ដាខេត្តភាគខាងត្បូងវៀតណាម (VNA) (VOVworld) – នារសៀលថ្ងៃទី ២២ កុម្ភៈ អគ្គស្ថានកុងស៊ុលអូស្រ្តាលីប្រចាំនៅ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានរៀបចំពិធីចុះហត្ថលេខាលើ កិច្ចសន្យាផ្តល់ជំនួយក្នុងក្របខ័ណ្ឌកម្មវិធីផ្តល់ជំនួយផ្ទាល់ (DAP) ឆ្នាំ ២០១៦​​- ២០១៧ សំរាប់គំរោងការណ៍ចំនួន ១១ នៅបណ្ដាខេត្តភាគខាងត្បូងវៀតណាម។ ចំនួនប្រាក់ជួយឧបត្ថម្ភនៃកម្មវិធី DAP មានតំលៃ ៣ ពាន់ ៣០០ លានដុង (ជិត នឹង ២០៤ ពាន់ដុល្លាអូស្រ្តាលី)។ បណ្ដាខេត្តភាគកណ្ដាលនិងភាគខាងត្បូង វៀតណាមដូចជា៖ ខេត្ត  An Giang ខេត្ត Vinh Long ខេត្ត Dong Thap ខេត្ត Hau Giang ទីក្រុង Da Nang ខេត្ត Quang Nam នឹងទទួលចំនួនប្រាក់ឧបត្ថម្ភពោល ខាងលើ ដើម្បីលើកកំពស់សមត្ថភាពរបស់នារី  អភិវឌ្ឍន៍អប់រំ ហេដ្ឋរចនាសម្ព័ន្ធ អនាម័យបរិស្ថាន ជនបទនិងសុខភាពសហគមន៍៕