VOV WorldVOV World
អ៊ុយក្រែនបញ្ឃប់យុទ្ធនាការប្រឆាំងភេវរកម្មក្នុងទូទាំងប្រទេស
21/02/2014 08:07
(VOVworld) – នាថ្ងៃទី ២១ កុម្ភៈ រដ្ឋសភាអ៊ុយក្រែន បានឯកភាពអំពីការបញ្ឃប់យុទ្ធនាការប្រឆាំងភេវរកម្ម ក្នុងទូទាំងប្រទេសនេះ។
អ៊ុយក្រែនបញ្ឃប់យុទ្ធនាការប្រឆាំងភេវរកម្មក្នុងទូទាំងប្រទេស
រដ្ឋសភាអ៊ុយក្រែនបានឯកភាពអំពី ការបញ្ឃប់យុទ្ធនាការប្រឆាំងភេវរកម្មក្នុងទូទាំងប្រទេសនេះ។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២១ កុម្ភៈ រដ្ឋសភាអ៊ុយក្រែនបានឯកភាពអំពី ការបញ្ឃប់យុទ្ធនាការប្រឆាំងភេវរកម្មក្នុងទូទាំងប្រទេសនេះ។ សេចក្តីសម្រេច នេះបានចូលជាធរមានភ្លាមៗ។ តាមប្រភពព័ត៌មានរបស់ភាគីប្រឆាំង Batkivshina បានឲ្យដឹងថា៖ សេចក្តីសម្រេចរបស់សរដ្ឋសភាអ៊ុយក្រែនរួមមានការដោះ លែងបាតុករគ្រប់រូបដែលបានចាប់ឃុំខ្លួននិងចេញចរាចរណ៍​ហាមឃាត់បណ្ដា កំលាំងប្រឆាំងរដ្ឋាភិបាលហ៊ុំព័ទ្ធខ្សែផ្លូវនានានៅរដ្ឋធានី Kiev។ តាមនោះ កំលាំង នៃក្រសួងការពារប្រទេសអ៊ុយក្រែននឹងដកចេញពីកន្លែង បាតុកម្ម។ ក្រៅពីនោះ រដ្ឋអំណាចនឹងជួយឧបត្ថម្ភបណ្ដាគ្រួសារដែលមានមនុស្ស ត្រូវស្លាប់ ឬ រងរបួស ក្នុងការប៉ះទង្កិចកន្លងទៅ។ តាមព័ត៌មានថ្មីបំផុតរបស់ ក្រសួងសុខាភិបាល អ៊ុយក្រែនបានឲ្យដឹងថា៖ គិតតាំងពីថ្ងៃទី ១៨ កុម្ភៈ មក មនុស្សចំនួន ៧៥ នាក់ ត្រូវស្លាប់ក្នុងបណ្ដាការប៉ះទង្កិច។ ប៉ុន្តែ ភាគី ប្រឆាំងបានចាត់ទុកថា៖ ចំនួនមនុស្ស ដែលត្រូវស្លាប់បានកើនឡើងជាង ១ រយ នាក់។ ក្នុងរយៈពេល ៣ ថ្ងៃកន្លងមក មានមនុស្សចំនួន ៦ រយ​នាក់រងរបួស។ ប្រតិកម្មចំពោះមុខស្ថានភាពអស្ថិរភាពនៅអ៊ុយក្រែន សហភាពអឺរ៉ុប  (EU) អាមេរិកនិងបណ្ដាប្រទេសលោកខាងលិចបន្តដាក់សម្ពាធទៅលើរដ្ឋាភិបាល នៃ ប្រទេសអឺរ៉ុបខាងកើតនេះ។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិក EU ចំនួន ២៨ បានឯកភាពអំពីការអនុវត្តបទហាមឃាត់ធ្វើដំណើរទៅមកនិងហ៊ុំព័ទ្ធ ទ្រពសម្បត្តិចំពោះមន្ត្រីអ៊ុយក្រែនមួយចំនួនក្នុងកិច្ចប្រជុំជាបន្ទាន់ នាថ្ងៃទី ២០ កុម្ភៈ។ ប៉ុន្តែ EU មិនប្រកាសលំអិតបញ្ជីឈ្មោះនេះឡើយ។ EU ក៏បានបញ្ឈប់ការ នាំចេញបរិក្ខារប្រឆាំងកុប្បកម្មសំរាប់អ៊ុយក្រែន។ បណ្ដាប្រទេស EU បានយល់ ព្រមផ្តល់ជំនួយខាងសុខាភិបាលនិងទិដ្ឋការសំរាប់អ្នកខ្វែងគំនិត។ បេសកជន ពិសេសរបស់ EU ប្រចាំនៅ Kiev ចំនួន ៣ រូប បានជួបធ្វើការជាមួយ ប្រធានាធិបតី អ៊ុយក្រែន លោក Viktor Yannukovich និងថ្នាក់ដឹកនាំនៃភាគី​ប្រឆាំង នាយប់ថ្ងៃទី ២០ កុម្ភៈ។ ខ្លឹមសារនៃបណ្ដាការសន្ទនាគឺការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភា មុនកាលកំណត់ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងការបង្កើតរដ្ឋាភិបាល ថ្មីនៅអ៊ុយក្រែន៕