អ៊ុយក្រែន៖សាធារណៈរដ្ឋប្រជាមានិត Donetsk ស្វ័យប្រកាសព្រមានអំពីការដកចេញពីកិច្ចព្រមព្រៀងឈប់បាញ់
18/09/2016 08:50
(VOVworld) - នាថ្ងៃទី១៧ កញ្ញា អ្នកដឹកនាំសាធា រណៈរដ្ឋប្រជាមានិត Donetsk ស្វ័យប្រកាស (DPR) លោក Alexander Zakharchenko ព្រមានថា នឹងដកចេញ ពីកិច្ចព្រមព្រៀងឈប់បាញ់ថ្មីនៅប៉ែកខាងកើត អ៊ុយក្រែន ប្រសិនបើកងទ័ពរដ្ឋាភិបាល មិនបញ្ចប់ការវាយប្រហារដោយកាំភ្លើងធំទៅលើតំបន់នេះមុននឹងដើមសប្ដាហ៍ខាងមុខ។

អ្នកដឹកនាំសាធារណៈរដ្ឋប្រជាមានិត Donetsk ស្វ័យប្រកាស (DPR) លោក Alexander Zakharchenko (រូបថត៖Reuters) (VOVworld) - នាថ្ងៃទី១៧ កញ្ញា អ្នកដឹកនាំសាធារណៈរដ្ឋប្រជាមានិត Donetsk ស្វ័យប្រកាស (DPR) លោក Alexander Zakharchenko ព្រមានថា នឹងដកចេញពីកិច្ច ព្រមព្រៀងឈប់បាញ់ថ្មីនៅប៉ែកខាងកើតអ៊ុយក្រែន ប្រសិនបើកងទ័ពរដ្ឋាភិបាល មិនបញ្ចប់ការវាយប្រហារដោយកាំភ្លើងធំទៅលើតំបន់នេះមុននឹងដើម សប្ដាហ៍ ខាងមុខ។៥ថ្ងៃមុននោះ ថ្នាក់ដឹកនាំ DPR និងសាធារណៈរដ្ឋប្រជាមានិត Luhansk ស្វ័យប្រកាស (LPR) នៅ Donbass បានប្រកាសដោយឯកតោភាគីអំពី កិច្ចព្រម ព្រៀងឈប់បាញ់ ហើយអំពាវនាវឲ្យរដ្ឋអំណាច Kiev អនុវត្តនត៍កិច្ចព្រមព្រៀង នេះ។ប៉ុន្តែ ភាគី DPR បានឡើងសម្លេងជាច្រើនលើកច្រើនសារថា កងទ័ព អ៊ុយក្រែននៅបន្តបាញ់កាំភ្លើងធំទៅលើតំបន់ព្រំដែនរបស់ DPR នោះ។ផ្ទុយទៅ វិញ រដ្ឋអំណាច Kiev ក៏បានចោទប្រកាន់កងកម្លាំងទាមទារឯករាជ្យនៅប៉ែកខាង កើតអ៊ុយក្រែន បានរំលោភទៅលើកិច្ចព្រមព្រៀងឈប់បាញ់ ហើយបណ្ដាលឲ្យ ទាហានអ៊ុយក្រែនប៉ុន្មាននាក់ស្លាប់៕
Related





