VOV WorldVOV World
អ៊ុយក្រែនស្នើឲ្យលោកខាងលិចមិនឲ្យជ្រៀតជ្រែកចូលក្នុងវិបត្តិនយោបាយនៃប្រទេសនេះ
20/12/2013 08:22
(VOVworld) – នាថ្ងៃទី ២០ ធ្នូ ក្នុងបទសម្ភាសលើកាណាល់ ទូរទស្សន៍ជាតិផ្សាយ បន្តផ្ទាល់ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yannukovich បានស្នើឲ្យបណ្ដាប្រទេសលោក ខាងលិចមិនឲ្យជ្រៀតជ្រែកចូលក្នុងវិបត្តិនយោបាយនៃ ប្រទេសនេះ
អ៊ុយក្រែនស្នើឲ្យលោកខាងលិចមិនឲ្យជ្រៀតជ្រែកចូលក្នុងវិបត្តិនយោបាយនៃប្រទេសនេះ
ប្រធានាធិបតីអ៊ុយក្រែន លោក  Viktor Yannukovich (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២០ ធ្នូ ក្នុងបទសម្ភាសលើកាណាល់ទូរទស្សន៍ជាតិ ផ្សាយ បន្តផ្ទាល់ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yannukovich បាន ស្នើឲ្យបណ្ដាប្រទេសលោកខាងលិចមិនឲ្យជ្រៀតជ្រែកចូលក្នុងវិបត្តិ នយោបាយនៃប្រទេសនេះបន្ទាប់ពីថ្នាក់ដឹកនាំជួរមុខនានារបស់អឺរ៉ុប និងអាមេរិកបានជួបជាមួយថ្នាក់ដឹកនាំភាគី ប្រឆាំងនិងចូលរួមការធ្វើ បាតុកម្ម។ ប្រធានាធិបតី Yannukovich ក៏បានចាត់ទុកដែរថា៖ កិច្ចព្រម ព្រៀងផ្តល់ប្រាក់ជំនួយជាមួយមូស្គូមិនផ្ទុយទៅនឹងបំណងប្រាថ្នា សហប្រតិបត្តិការជាមួយសហភពអឺរ៉ុប (EU) របស់អ៊ុយក្រែនទេ។ ក៏ប៉ុន្តែ លោក Yannukovich បានឲ្យដឹងទៀតថា៖ ប្រទេសនេះអាច ចូលរួមមាត្រាមួយចំនួនរបស់សម្ព័ន្ធភាពគយដឹកនាំដោយរុស្ស៊ី​ ក្រោយពី ពិនិត្យមើលឯកសារនៃប្លុកនេះ។ ប្រធានាធិបតី Yannukovich ក៏បានរិះគន់ដល់គ្រប់ថ្នាក់ដឹកនាំនៃភាគីប្រឆាំងបានធ្លៀតពេលដឹក នាំបាតុករដើម្បីអនុវត្តសកម្មភាព “បដិវត្តន៍” ព្រមទាំង ស្នើឲ្យភាគី ប្រឆាំងរងចាំដល់ ពេលបោះឆ្នោត៕

More