អឺរ៉ុបគប្បីជៀសវាងការបំបែកបំបាកដោយអាមេរិក
20/02/2017 07:12
(VOVworld) – ប្រធានសន្និសីទសន្តិសុខទីក្រុង Munich លោក Wolfgang Ischinger បានព្រមានបណ្ដាប្រទេសអឺរ៉ុប ដែលគ្រោងរៀបចំការបោះឆ្នោតប្រកប ដោយប្រុងប្រយ័ត្ន ជៀសវាងគោលនយោបាយដែលបង្ហាញគោលជំហរគាំទ្រ ឬ ប្រឆាំងរដ្ឋអំណាចថ្មីនៅអាមេរិក។

អឺរ៉ុបគប្បីជៀសវាងការបំបែកបំបាកដោយអាមេរិក (VNA) (VOVworld) – ប្រធានសន្និសីទសន្តិសុខទីក្រុង Munich លោក Wolfgang Ischinger បានព្រមានបណ្ដាប្រទេសអឺរ៉ុបដែលគ្រោងរៀបចំការបោះឆ្នោតប្រកប ដោយប្រុង ប្រយ័ត្ន ជៀសវាងគោលនយោបាយដែលបង្ហាញគោលជំហរគាំទ្រ ឬ ប្រឆាំងរដ្ឋ អំណាចថ្មីនៅអាមេរិក។ នាថ្ងៃទី ១៩ កុម្ភៈ ថ្លែងមតិបិទបញ្ចប់សន្និសីទ ពោលខាង លើ លោក Wolfgang Ischinger បានសង្កត់ធ្ងន់ថា៖ ប្រទេសអឺរ៉ុបនានា គប្បីកាត់ បន្ថយគ្រោះអាសន្នបែកបាក់ក្នុងបណ្ដាយុទ្ធនាការស្វែងរកសម្លេងគាំទ្រទាក់ទិន ដល់ទស្សនៈគាំទ្រឬប្រឆាំងសំណូមពរបង្កើនចំណាយលើវិស័យ ការពារជាតិរបស់ អាមេរិកចំពោះប្រទេសទាំងនេះ។ សន្និសីទសន្តិសុខទីក្រុង Munich គឺជាវេទិការ ស្តីពីគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខសំខាន់ បំផុតមួយលើពិភព លោក។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ទី ១៩ កុម្ភៈ បណ្ដា អង្គសន្និសីទបាន ប្រមូលផ្តុំលើការពិភាគ្សាអំពីអនាគតទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក NATO និងសហគភាពអឺរ៉ុប (EU) វិបត្តិនៅអ៊ុយក្រែន ទំនាក់ទំនងជាមួយរុស្ស៊ី ក៏ដូចជា ជំលោះនៅស៊ីរី ផងដែរ៕
Related





