រៀបចំយ៉ាងឱឡារិកនូវពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបុណ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
27/11/2025 10:27
(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នៅរោងមហោស្រព Ho Guom (ហាណូយ) គណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាលនៃសាធា រណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងទីក្រុងហាណូយ បានរៀបចំយ៉ាងឱឡារិកនូវពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៥០ ទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៥ - ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥) និងខួបលើកទី ១០៥ ទិវាកំណើតរបស់ លោកប្រធាន Kaysone Phomvihane (ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ១៩២០ - ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥)។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ថ្លែងសុន្ទរកថានៅក្នុងពិធី។ (រូបថត៖ VOV) អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអបអរសាទរប្រទេសឡាវ ក្រោមការដឹកនាំរបស់បក្សប្រជាជន បដិវត្តន៍ឡាវ បានសម្រេចសមិទ្ធផលលេចធ្លោជាច្រើនក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ព្រមទាំងបញ្ជាក់ថា ទំនាក់ទំនងវៀតណាម-ឡាវ ដែលបានកសាងឡើង និងថែរក្សា ដោយថ្នាក់ដឹកនាំនិងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ បានក្លាយជាទ្រព្យ សម្បត្តិដែលមិនអាចកាត់ថ្លៃបាន និងជាទំនាក់ទំនងពិសេសដែលមានតែមួយគ្មានពីរ ក្នុងប្រវត្តិសាស្ត្រពិភពលោក។ ប្រតិភូអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៥០ ទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ (រូបថត៖ VOV) “បក្ស រដ្ឋ និងប្រជាជនវៀតណាមមានមោទនភាពដែលមានមិត្តមួយរូបដ៏ស្មោះ ត្រង់ និងមានមាគ៌ាដូចគ្នា។ យើងយល់ច្បាស់ជានិច្ចថា ជ័យជម្នះនីមួយៗនៃបដិវត្តន៍ វៀតណាមក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងបង្រួបបង្រួមប្រទេសជាតិក្នុងអតីតកាល ក៏ដូចជា ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍បច្ចុប្បន្ន គឺសុទ្ធតែផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹង ចំណងសាមគ្គីភាពពិសេសរបស់ប្រជាជនឡាវបងប្អូន ជាមួយនឹងស្មារតី «ចែករំលែក ទុក្ខវាសនា ចែករំលែកគ្រាប់ស្រូវ ដើមបន្លែ ប្រកៀកស្មាគ្នាជានិច្ចមិនថាក្នុងគ្រារីករាយ ឬគ្រាទុក្ខព្រួយ»។ វៀតណាមគាំទ្រយ៉ាងខ្លាំងក្លា និងពេញទំហឹងចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង និងអភិវឌ្ឍន៍របស់ប្រទេសឡាវបងប្អូន ហើយនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើ ទៅបាន ដើម្បីពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរនូវចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ”។ កម្មវិធីសិល្បៈអបអរសាទរ។ (រូបថត៖ VOV) នៅក្នុងសុន្ទរកថាឆ្លើយតប ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោកស្រី Khamphao Ernthavanh បានសង្កត់ធ្ងន់ថា៖ “សមិទ្ធផលដែលប្រជាជនបណ្ដាជនជាតិរបស់ឡាវ សម្រេចបានក្នុងបុព្វហេតុ ការពារនិងកសាងប្រទេសជាតិនាពេលកន្លងមក មិនអាចកាត់ផ្តាច់ចេញពីការគាំទ្រ ដ៏ធំធេង និងជំនួយដ៏មានតម្លៃរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមបានទេ។ សព្វ ថ្ងៃនេះ វៀតណាមបានក្លាយជាគំរូនៃការអភិវឌ្ឍយ៉ាងស្វាហាប់ មិនត្រឹមតែនៅក្នុងតំបន់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើពិភពលោកទៀតផង។ យើងសូមអបអរសាទរយ៉ាង ស្មោះស្ម័គ្រចំពោះសមិទ្ធផលទាំងនេះ ដោយចាត់ទុកនេះក៏ជាសមិទ្ធផលរបស់យើង អញ្ចឹង។ នេះគឺជាប្រភពនៃការលើកទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ក្នុងការបន្តអនុវត្តភារកិច្ចយុទ្ធសាស្ត្រទាំង ២ នោះគឺការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកវិបុលភាព”៕
Related





