រកឃើញសញ្ញាអំពីប្រអប់ខ្មៅនៃយន្តហោះបាត់ខ្លួន MS៨០៤ របស់អេហ្ស៊ីប
02/06/2016 07:37
(VOVworld) - នារាត្រីថ្ងៃទី១ មិថុនា នាវាមុជទឹក Laplace របស់បារាំងបានរកឃើញសញ្ញាពីប្រអប់ខ្មៅ មួយក្នុងចំណោមប្រអប់ខ្មៅចំនួន២នៃយន្តហោះ Airbus A៣២០ លេខMS៨០៤ របស់ក្រុមហ៊ុនអាកាស ចរណ៍អេហ្ស៊ីប EgyptAir ដែលត្រូវបានធ្លាក់ចូលក្នុងសមុទ្រមេឌីទេរ៉ាណេកាលពីថ្ងៃទី១៩ ឧសភា បណ្ដាលឲ្យអ្នកដំណើរនិងក្រុមអ្នកបើកបរទាំង៦៦នាក់ស្លាប់។

ប្រអប់ខ្មៅរបស់យន្តហោះ (រូបថត៖The Inquisitr/ TTXVN) (VOVworld) - នារាត្រីថ្ងៃទី១ មិថុនា នាវាមុជទឹក Laplace របស់បារាំងបានរកឃើញ សញ្ញាពីប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅចំនួន២នៃយន្តហោះ Airbus A៣២០ លេខMS៨០៤ របស់ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីប EgyptAir ដែលត្រូវបានធ្លាក់ ចូលក្នុងសមុទ្រមេឌីទេរ៉ាណេកាលពីថ្ងៃទី១៩ ឧសភា បណ្ដាលឲ្យ អ្នកដំណើរនិង ក្រុមអ្នកបើកបរទាំង៦៦នាក់ស្លាប់។លោក Remi Jouty មន្ត្រីមួយរូបនេះ ស្ថាប័នសុវត្ថិ ភាពអាកាសចរណ៍របស់បារាំងបានឲ្យដឹងថា ការរកឃើញសញ្ញាពី ប្រអប់ខ្មៅនេះ ទើបជាជំហានដំបូង ហើយគ្រោងនឹងចំណាយពេលវេលាចំនួន ១សប្ដាហ៍ទៀត ដើម្បីស្រង់ប្រអប់ខ្មៅទាំងពីរនៃយន្តហោះនេះ៕
Related





