រលកប្រឆាំងជំទាស់អំពើរបស់ចិនយ៉ាងខ្លាំងក្លាលើពិភពលោក
13/05/2014 10:06
(VOVworld)-ក្នុងប៉ុន្មានថ្ងៃកន្លងទៅ រដ្ឋាភិបាល មជ្ឈដ្ឋានអ្នកប្រាជ្ញរបស់ប្រទេសជាច្រើន បាន ឡើងសម្លេងប្រឆាំងជំទាស់ការដែល

(VOVworld)-ក្នុងប៉ុន្មានថ្ងៃកន្លងទៅ រដ្ឋាភិបាល មជ្ឈដ្ឋានអ្នកប្រាជ្ញរបស់ប្រទេសជា ច្រើន បានឡើងសម្លេងប្រឆាំងជំទាស់ការដែល ចិនបញ្ជូនស្ថានីយ៍ខួងHaiyang Shiyou 981 ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ នេះជារលកសាធារណមិតខ្លាំងបំផុត សំដៅទៅលើចិន គិតតាំងពីរចិន មានអំពើ រំលោភដ៏ធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពដែនសមុទ្ររបស់វៀតណាម គំរាមកំហែង សន្តិភាពនិងសន្តិសុខក្នុងតំបន់។ ក្រោយពីថ្នាក់ដឹកនាំអាស៊ានបាន ចេញសេចក្តី ថ្លែងការណ៍ដោយអំពាវនាវឲ្យរក្សាការអត់ធ្មត់ និងកាត់បបន្ថយភាពតានតឹង នៅ សមុទ្រខាងកើត ដោយអំពើពោលខាងលើរបស់ចិន រដ្ឋាភិបាល ជប៉ុនបានវាយ តម្លៃខ្ពស់ចំពោះសេចក្តីថ្លែងការណ៍នេះ។ ជនវៀតណាមនៅជប៉ុនប្រឆាំងជំទាស់ចំពោះអំពើរបស់ចិន (រូបថតៈ vov.vn) មជ្ឈដ្ឋានអ្នកប្រាជ្ញនៃប្រទេសនានាក៏បានសម្តែងការអរិចិត្តចំពោះរាល់ អំពើ ខុសច្បាប់របស់ចិន ហើយចាត់ទុកថា ចិនកំពុងរំលោភទៅលើអធិបតេយ្យដែន សមុទ្ររបស់វៀតណាម។ អ្នកប្រាជ្ញាជាច្រើនរូបរបស់អ៊ីតាលីក៏បរិហារអំពើ របស់ ចិន ហើយចាត់ទុកថា ចិនកំពុងបង្កភាពតានតឹងដោយចេតនា គំរាមកំហែងលើ សន្តិ ភាព សន្តិសុខ ស្ថិរភាពនិងសុវត្ថិភាពនាវាចរណ៍ក្នុងតំបន់ផងដែរ៕
Related





