VOV WorldVOV World
រំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សឹង្ហបុរី។
01/08/2013 11:01
VOV-នាព្រឹកថ្ងៃទី១សីហានៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធីរំលឹកខួប​លើក​ទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សឹង្ហបុរី
រំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សឹង្ហបុរី។
រំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សឹង្ហបុរី។ (vov.vn)         VOV-នាព្រឹកថ្ងៃទី១សីហានៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធីរំលឹកខួប​ លើក​ទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សឹង្ហបុរីនិងលើកទី៤៨ទិវា​ បុណ្យ​ជាតិសឹង្ហបុរីដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញរៀបចំ។ ថ្លែង​ មតិ​នៅពិធី លោក Le Manh Ha អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង​ហូជីមិញ​មានក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍យ៉ាងរឹងមាំរបស់ទំនាក់ទំនង​មិត្តភាព​និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-សឹង្ហបុរី។​​ តំលៃប្រាក់​ពាណិជ្ជកម្ម ទ្វេភាគីក្នុងឆ្នាំ២០១២ទទួលបានជាង៩ពាន់លានដុល្លារអាមេរិក។​ ចំពោះទីក្រុង ហូជីមិញ សឹង្ហបុរីជាវិនិយោគិនធំបំផុតជាមួយចំនួនទុនចុះបញ្ជីជិត​៦ពាន់លានដុល្លារ អាមេរិក រួមចំណែកគួរឲ្យកត់សម្គាល់សំរាប់ការដោះស្រាយ​ការងារធ្វើនិងកំណើន សេដ្ឋកិច្ចរបស់ទីក្រុង។ វាយតំលៃអំពីទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ លោកស្រី Leo Siu Lin អគ្គកុងស៊ុលសឹង្ហបុរីប្រចាំនៅ​ទីក្រុង​ហូជីមិញបានឲ្យដឹងថា៖         “ក្នុងពេលដែលមូលដ្ឋាននយោបាយរឹងមាំជាបរិយាកាសដើម្បីទំនាក់ទំនង​អភិវឌ្ឍន៍ដោយការផ្សាភ្ចាប់រវាងប្រជាជននៃប្រទេសទាំងពីរទើបជាមូលដ្ឋានសំរាប់ ទំនាក់​ទំនង​មិត្តភាពកក់ក្តៅនិងយល់ដឹងយ៉ាងជ្រាលជ្រៅជាងរវាងប្រទេស​ទាំង​ពីរ។ មនុស្សសឹង្ហបុរីជាច្រើនបានចាត់ទុកវៀតណាមដូចជាស្រុកកំណើតរបស់គេ ក្នុង​ពេល ដែលសឹង្ហបុរីសប្បាយរីករាយដោយមានមនុស្សវៀតណាមជាច្រើនជ្រើសរើសរៀន សូត្រនិងធ្វើការនៅទីនេះ។ ខ្ញុំសប្បាយរីករាយដោយសារទំនាក់ទំនងប្រជាជន​កំពុង បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងសកម្ម៕”