រំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-អង់គ្លេស
10/09/2013 11:49
VOV-ក្នុងអំឡុង៤០ឆ្នាំកន្លងមក ទំនាក់ទំនងរវាងវៀតណាម-អង់គ្លេសបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ។

លោក Douglas Barnes អគ្គកុងស៊ុលអង់គ្លេសប្រចាំនៅទីក្រុងហូជីមិញ (emergingfrontiers.com) VOV-នាព្រឹកថ្ងៃទី១០កញ្ញា នៅទីក្រុងហូជីមិញគណៈកម្មាធិការប្រជាជនទីក្រុងបានរៀបចំដ៏មហោឡារឹកពិធីរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនង ការទូតវៀតណាម-អង់គ្លេស(ទី១១កញ្ញា)។ថ្លែងមតិនៅពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Hoang Quan បានអះអាងថាក្នុង អំឡុង៤០ឆ្នាំកន្លងមក ទំនាក់ទំនងរវាងវៀតណាម-អង់គ្លេសបានអភិវឌ្ឍន៍ដោយ ឥតឈប់ឈរ។នាបច្ចុប្បន្ន វិនិយោគិនអង់គ្លេសបានមានវត្តមាននៅដំបន់ចំនួន ១៧ក្នុងទូទាំងប្រទេស ឈរលំដាប់ថ្នាក់ទី៤ក្នុងចំណោមប្រទេសសហភាពអឺរ៉ុប វិនិយោគនៅវៀតណាម ជាមួយគំរោងការចំនួន១៦៣គំរោងចំនួនទុនចុះបញ្ជីប្រមាណ២ពាន់៥រយលានដុល្លារអាមេរិក។ ក្នុងឆ្នាំកន្លងមក តំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីបានហួសពីកំរិត៣ពាន់៥រយលានដុល្លារនិងកំពុងឈានទៅ ដល់តួលេខ៤ពាន់លានដុល្លារអាមេរិកដូចជាគោលដៅដែលបានដាក់ចេញ។ ថ្លែងមតិនៅពិធីនេះ លោក Douglas Barnes អគ្គកុងស៊ុលអង់គ្លេសប្រចាំនៅទីក្រុង ហូជីមិញបានអះអាងថា៖ “ព្រឹត្តិការណ៍នេះជាការបង្ហាញឲ្យទំនាក់ទំនងពិសេសដែលអង់គ្លេសបាន និងកំពុងមានជាមួយវៀតណាម ពិសេសគឺទីក្រុងហូជីមិញ។ក្នុងអំឡុង៤០ឆ្នាំកន្លង មកប្រទេសទាំងពីរសុទ្ធតែបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ប៉ុន្តែទំនាក់តំនងរវាង ប្រទេសទាំងពីរនៅបានពង្រឹងដ៏ចីរភាព។ ប្រទេសអង់គ្លេសសន្យាជួយឧបត្ថម្ភ វៀតណាមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ខ្លួនថែមទៀត ពិសេសគឺតាមរយៈការ អភិវឌ្ឍន៍ចីរភាពនិងផលិតកម្មមានប្រសិទ្ធភាព៕”
Related





