VOV WorldVOV World
រំលឹកខួបលើកទី៤០នៃទិវារំដោះខេត្ត Kon Tum
16/03/2015 10:52
Vovworld-ខេត្ត Kon Tum នាព្រឹកថ្ងៃទី១៦មិនាបានរៀបចំ រំលឹកខួបលើក​ទី​៤០នៃទិវារំដោះ Kon Tum (ទី១៦មិនា)។
រំលឹកខួបលើកទី៤០នៃទិវារំដោះខេត្ត Kon Tum
រំលឹកខួបលើកទី៤០នៃទិវារំដោះខេត្ត Kon Tum (VOV)         Vovworld-ខេត្ត Kon Tum នាព្រឹកថ្ងៃទី១៦មិនាបានរៀបចំរំលឹកខួបលើក​ទី​៤០ នៃទិវារំដោះ Kon Tum (ទី១៦មិនា)។ ក្នុងអំឡុង៤០ឆ្នាំកន្លងមក កងទ័ព​ប្រជាជន ខេត្ត Kon Tum បានខំប្រឹងប្រែងឈានឡើងក្នុងពលកម្មផលិតកម្ម​ទទួល​បាន សមិទ្ធិដ៏ធំធេង។​នយោបាយសង្គមស្ថិរភាពសន្តិភាពត្រូវបានរក្សា​ផែនមហាសាមគ្គី ភាពប្រជាជនទាំងមូលកាន់តែបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Van Hung លេខាគណៈកម្មាធិការបក្សខេត្តនិងជាប្រធាន​គណៈកម្មាធិការប្រជាជនខេត្ត Kon Tum បានវាយតំលៃថា៖         “សង្គ្រាមបានកន្លងផុតទៅ៤០ឆ្នាំ ប៉ុន្តែរាល់ជ័យជំនះដ៏ភ្លឺស្វាងផ្សាភ្ជាប់នឹង​ឈ្មោះ ដី ឈ្មោះភូមិនិងការបូជាពលីកម្មដ៏ខ្ពង់ខ្ពស់របស់បណ្ដាជំនាន់ជីដូនជីតា​សំរាប់ដំបន់ ដីនេះជានិច្ចកាលកត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិរបស់​ប្រជាជាតិ។ យើង ត្រូវរក្សាពង្រីកនូវប្រពៃណីស្នេហាជាតិនិងរាល់តំលៃចីរភាពនៃ​វប្បធម៍មនុស្សវៀត ណាមក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសវៀត​ណាម៕”