VOV WorldVOV World
រំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញបរទេស
22/05/2015 10:13
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១២៥នៃទិវាកំណើតរបស់ លោកប្រធានហូជីមិញ (ថ្ងៃ ទី១៩ ឧសភា) នៅរដ្ឋធានី អាតែន របស់ក្រិច ស្ថានទូត វៀតណាមប្រចាំនៅក្រិចបានរៀបចំពិធីរំលឹកខួបអនុ ស្សាវរីយ៍ទិវាកំណើត របស់លោក។
រំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញបរទេស
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់ លោកប្រធានហូជីមិញ (ថ្ងៃទី១៩ ឧសភា) នៅរដ្ឋធានី អាតែន របស់ក្រិច ស្ថានទូត វៀតណាមប្រចាំនៅក្រិចបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាកំណើតរបស់ លោក។នៅទីនេះ អគ្គទីប្រឹក្សាលោក Pham Huu Duc បានរំលឹកឡើងវិញនូវជីវប្រវត្តិ និងបុព្វហេតុដ៏មហិមាររបស់លោកប្រធានហូជីមិញ ព្រមទាំងបញ្ជាក់ជាថ្មីម្ដងទៀត នូវមោទនភាពនិងការដឹងគុណដ៏ធំធេងរបស់ជំនាន់ប្រជា ជនវៀតណាមចំពោះ អគ្គមគ្គុទេសរបស់ប្រជាជាតិ។ អគ្គទីប្រឹក្សាលោក Pham Huu Duc​ លឹកឡើងវិញនូវជីវប្រវត្តិនិងបុព្វហេតុដ៏មហិមារ របស់លោកប្រធានហូជីមិញ (រូបថត៖TTXVN) ក្នុងថ្ងៃទី១៩ ឧសភា វិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្ដាប្រជាជាតិ (ICAP) និង ស្ថានទូតវៀតណាមប្រចាំនៅគុយបាបានរៀបចំពិធីដាក់កម្រងផ្កានៅស្ដូបគោរព វិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញនៅរដ្ឋធានី La Habana។ ក៏ក្នុងបណ្ដាថ្ងៃទី១៩និងទី២០ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅម៉ូសំប៊ិក ស្ថានកុងស៊ុលវៀតណាមប្រចាំនៅម៉ាដាហ្គាស្ការ និងស្ថានទូតវៀតណាមប្រចាំ នៅប៉ាគីស្ថានក៏បានរៀបចំសកម្មភាពជាក់ស្ដែងក្នុងឱកាសរំលឹកខួបអនុស្សាវ រីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញផងដែរ៕