VOV WorldVOV World
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ទិវាឯករាជ្យឥណ្ឌូនេស៊ី
20/08/2013 11:16
សម្ព័ន្ធបណ្ដាអង្គការមិត្តភាព និង សមគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី នៃទីក្រុងហូជីមិញ បានរៀបចំពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាឯករាជ្យឥណ្ឌូនេស៊ី
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ទិវាឯករាជ្យឥណ្ឌូនេស៊ី
លោក Dalton Sembiring (TTXVN)           (VOV)_នាព្រឹកថ្ងៃទី ២០ សីហា សម្ព័ន្ធបណ្ដាអង្គការមិត្តភាព និង សមគមមិត្តភាព វៀតណាម-ឥណ្ឌូនេស៊ី នៃទីក្រុងហូជីមិញ បានរៀបចំពិធី រំលឹកខួបអនុស្សាវរីយ៍ លើក ទី៦៨  នៃទិវាឯករាជ្យឥណ្ឌូនេស៊ី (ថ្ងៃទី ១៧សីហា)។ ថ្លែងមតិនៅទីនេះ បណ្ដាដំ ណាង បានរំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាព  ប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យរវាង វៀតណាមនិងឥណ្ឌូនេស៊ីក្នុងរយះពេល៦០ឆ្នាំកន្លងទៅ ជាមួយសមិទ្ធិ​សំ ខាន់ជាច្រើន។ ជាពិសេស  ក្នុងខែមិថុនាកន្លងទៅ ប្រទេសទាំងពីរបានលើកកំពស់ ទំនាក់ទំនងឡើងទៅ ដៃគូយុទ្ធ សាស្ត្រ ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេស និមួយៗ ដើម្បីសន្តិ ភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ ថ្លែងមតិនៅ ទីនេះ  លោក Dalton Sembiring អគ្គកុងស៊ុលស្ដីទីឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហូជីមិញ ​បានអះអាងថា÷           “ វៀតណាមនិងឥណ្ឌូនេស៊ីមានទំនាក់ទំនង មនោសញ្ជេតនាដ៏ជ្រាលជ្រៅនិងល្អ ប្រសើ ដោយសារ ប្រទេសទាំងពីរបានចែករំលែកបទពិសោធន៍ជាច្រើន ក្នុងការតស៊ូ  ដណ្ដើម ឯករាជ្យ។ ទំនាក់ទំនងទ្វេភាគីជាប្រពៃណីនេះ រវាងប្រទេសទាំងពីរ ត្រូវបាន បង្កើតឡើងនិងអភិវឌ្ឍន៍ក្នុងរយះពេលជាងពាក់កណ្ដាលសតវត្សន៍កន្លងទៅ។ ​ចូលក្នុងដំនាក់កាលថ្មីនេះ ទំនាក់ទំនងនេះត្រូវបានថ្នាក់ដឹកនាំ និងប្រជាជន នៃប្រទេសទាំងពីរពង្រឹងនិងពង្រីកតទៅទៀត៕”