របាយការណ៍៥ឆ្នាំ វៀតណាមចូលរួម WTO
03/04/2013 10:24
VOV-នាព្រឹកថ្ងៃទី៣មេសានៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រង សេដ្ឋកិច្ចមជ្ឈឹមបាន សហការជាមួយកម្មវិធីជួយឧបត្ថម្ភបច្ចេកទេស ភ័ស្តុភាចូលរួម អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរៀបចំសិក្ខាសាលាប្រកាសរបាយការណ៍វាយតំលៃទូទៅស្ថានភាពសេដ្ឋកិច្ច-សង្គមវៀតណាម ក្រោយរយៈពេល៥ឆ្នាំចូលរួមអង្គការពាណិជ្ជកម្មពិភពលោក។

វៀតណាមបានអនុវត្តកាតព្វកិច្ចសមាជិកត្រូវនឹងកិច្ចសន្យាចូលរួម WTO ដំណើរការយ៉ាងខ្លាំងក្លាកែទម្រង់គោលនយោបាយសេដ្ឋកិច្ច-ពាណិជ្ជកម្មតាមទិសតម្លាភាពនិងសេរីបនីយកម្ម។ VOV-នាព្រឹកថ្ងៃទី៣មេសានៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវគ្រប់ គ្រង សេដ្ឋកិច្ចមជ្ឈឹមបានសហការជាមួយកម្មវិធីជួយឧបត្ថម្ភបច្ចេកទេសភ័ស្តុភា ចូលរួម អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរៀបចំសិក្ខាសាលាប្រកាស របាយការណ៍វាយតំលៃទូទៅស្ថានភាពសេដ្ឋកិច្ច-សង្គមវៀតណាម ក្រោយរយៈ ពេល៥ឆ្នាំចូលរួមអង្គការពាណិជ្ជកម្មពិភពលោក។ បណ្ដាដំណាងបានចាត់ទុក ថា វៀតណាមបានអនុវត្តកាតព្វកិច្ចសមាជិកត្រូវនឹងកិច្ចសន្យាចូលរួម WTO ដំណើរការយ៉ាងខ្លាំងក្លាកែទម្រង់គោលនយោបាយសេដ្ឋកិច្ច-ពាណិជ្ជកម្មតាម ទិសតម្លាភាពនិងសេរីបនីយកម្ម។ សហគមន៍អន្តរជាតិបានទទួលស្គាល់វៀត ណាមជាសមាជិកសកម្មពោពេញទៅដោយយថាទស្សន៍។ បណ្ឌិត Vo Tri Thanh អនុប្រធានវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបានសង្កត់ធ្ងន់ថា៖ “ការស្រាវជ្រាវរបស់យើងខ្ញុំមិនត្រឹមតែមើលលើជ្រុងជ្រោយរបស់ WTO ប៉ុណ្ណោះទេ ថែមទាំងលើជ្រុងជ្រោយកិច្ចព្រមព្រៀងដែលវៀតណាមបានចុះ ហត្ថលេខានិងអនុវត្ត មួយផ្នែកណាទៀតផង។ នេះជារបៀបមើលដ៏ថ្មីថ្មោងក្នុង កំណើនរួមនិងបណ្ដាផ្នែករបស់វៀតណាមនិងវាផ្សាភ្ជាប់ជាមួយទស្សនាទានដ៏ ធំធេងគឺបណ្ដាញផលិតកម្មនិងខ្សែសង្វាក់តំលៃ៕”
Related





