VOV WorldVOV World
រដ្ឋាភិបាលឯកភាពវិធានការបញ្ជាណែនាំអភិវឌ្ឍន៍សេដ្ឋកិច្ច សង្កមពីឥឡូវនេះដល់ចុងឆ្នាំ
01/10/2015 10:47
(VOV)_ក្នុងថ្ងៃទី៣០ កញ្ញា និងទី១តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Tan Dung បានអញ្ជើញជាអធិបតីកិច្ចប្រជុំសាមញ្ញ ខែកញ្ញា ​វាយតំលៃ​អំពីស្ថានភាពសេដ្ឋកិច្ច សង្គម ក្នុងខែកញ្ញានិង៩ខែកន្លងទៅ nigឯកភាពវិធានការ​បញ្ជាណែនាំអភិវឌ្ឍន៍សេដ្ឋកិច្ច។
រដ្ឋាភិបាលឯកភាពវិធានការបញ្ជាណែនាំអភិវឌ្ឍន៍សេដ្ឋកិច្ច សង្កមពីឥឡូវនេះដល់ចុងឆ្នាំ
រដ្ឋាភិបាលឯកភាពវិធានការបញ្ជាណែនាំអភិវឌ្ឍន៍សេដ្ឋកិច្ច សង្កមពីឥឡូវនេះដល់ចុងឆ្នាំ (VOV)_ក្នុងថ្ងៃទី៣០ កញ្ញា និងទី១តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក​  Nguyen Tan Dung បានអញ្ជើញជាអធិបតីកិច្ចប្រជុំសាមញ្ញ ខែកញ្ញា ​វាយតំលៃ​អំពី ស្ថានភាពសេដ្ឋកិច្ច សង្គម ក្នុងខែកញ្ញានិង៩ខែកន្លងទៅ nigឯកភាពវិធានការ​បញ្ជា ណែនាំអភិវឌ្ឍន៍សេដ្ឋកិច្ច។ តាមរបាយការណ៍ ថា៖ GDP ក្នុងរយៈពេល​៩​ខែ​កន្លង ទៅទទួលបាន៦,៥% ដែលជាកំរិត​ខ្ពស់បំផុតក្នុងរយៈពេល៤ឆ្នាំកន្លងមក អង្គភាព ​អាជីវកម្មចុះបញ្ជីថ្មីចំនួនជាង ៦៨ពាន់អង្គភាព ដោយមានទុនចុះបញ្ជីសរុបចំនួន៤៣០ លានលានដុង។ ​អង្គសន្និសីទបានផ្តល់មតិ កសាង​ផែនការ​អភិវឌ្ឍន៍ សេដ្ឋកិច្ចដោយខំប្រឹងប្រែងទទួលអោយបាននុវកំរិតកំណើនមធ្យមពី ៦,៥% ដល់ ៧ % ក្នុងមួយឆ្នាំ ប្រាក់ចំណូល​គិត​ជាមធ្យមសំរាប់មនុស្សម្នាក់គឺជិត ៣ ៧០០  ដុល្លារអាមេរិក។ ថ្លែងមតិនៅ​ទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន អោយដឹងថា៖ “យើងត្រូវប្រមូលផ្តុំអភិវឌ្ឍណ៍កសិកម្ម លើកស្ទួយជីវភាពរស់នៅសំរាប់​ប្រ​ជា ​កសិករ​ រួមចំណែកបង្កើនកំណើន អភិវឌ្ឍន៍ទេសចរណ៍។ រដ្ឋមន្ត្រីនៃបណ្ដា​ក្រសួង ​ត្រូវតែ​បញ្ជា​ណែនាំយ៉ាងដាច់ខាត រៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្ម​រដ្ឋឡើងវិញ  ដោះស្រាយ​បញ្ហាបំណុលខូច រួមជាមួយការរៀបចំរចនាសម្ព័ន្ធ​ធនាគារឡើងវិញ  ជំរុញ​ខ្លាំង​កំណែទម្រងរដ្ឋបាល និងលើកកំពស់កម្លាំង​ប្រកួតប្រជែង កែលំអរបរិស្ថានវិនិយោគ អាជីវកម្ម៕”