រដ្ឋាភិបាលកម្ពុជាប្រគល់គ្រឿងឥសរិ្សយយសជូនចំពោះធនាគា BIDV
26/05/2015 07:41
(VOVworld)-នាថ្ងៃទី២៥ឧសភា នៅរាជធានីភ្នំពេញ (កម្ពុជា) តំណាងរាជរដ្ឋាភិ បាលកម្ពុជា បានប្រគល់ ជូនគ្រឿងឥស្សរិយយសខ្ពស់បំផុត

ឧបនាយករដ្ឋមន្ត្រីកម្ពុជាលោកស្រី មែន សំអន ថ្លែងមតិ ក្នុងពិធី (រូបថតៈ vov) (VOVworld)-នាថ្ងៃទី២៥ឧសភា នៅរាជធានីភ្នំពេញ (កម្ពុជា) តំណាងរាជរដ្ឋាភិ បាលកម្ពុជា បានប្រគល់ជូនគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណា ចក្រកម្ពុជា ជូនចំពោះធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) និងធនា គារ វិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) ជាអង្គការសមាជិករបស់ BIDV នៅ កម្ពុជា។ ថ្លែងមតិក្នុងពិធីនេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលកម្ពុជា បានវាយតម្លៃខ្ពស់រាល់ការរួមវិភាគទានរបស់ BIDV ចូលក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ដំណើរសកម្មភាពនៅកម្ពុជាចាប់ពីខែកញ្ញាឆ្នាំ២០០៩ រហូតមកដល់ពេល នេះ BIDV និងបណ្តាអង្គភាពជាសមាជិកនៅកម្ពុជាទទួលបានលទ្ធផលគួរឲ្យ កត់សម្គាល់ជាច្រើន ហើយក៏រួមចំណែកសំខាន់ក្នុងការជម្រុញទំនាក់ទំនង កិច្ចសហប្រតិបត្តិ ការនិងមិត្តភាពរវាងវៀតណាមជាមួយកម្ពុជាផងដែរ៕
Related





