រដ្ឋាភិបាលកូរ៉េខាងត្បូងអំពាវនាវឲ្យបាតុករគោរពច្បាប់
12/11/2016 08:27
(VOVworld) - រដ្ឋាភិបាលកូរ៉េខាងត្បូង នាថ្ងៃទី១១ វិច្ចិកា បានអំពាវនាវឲ្យប្រជាជនស្ងប់ចិត្ត គោរពច្បាប់ ហើយមិនបង្កឡើងការរំខានដល់សណ្ដាប់ធ្នាប់នៅ ពេលចូលរួមធ្វើបាតុកម្មទាមទារឲ្យប្រធានាធិបតី លោកស្រី Park Geun-hyeលាលែងពីតំណែង ដែលប្រព្រឹត្តទៅនាថ្ងៃទី១២ វិច្ចិកានៅរដ្ឋធានីសេអ៊ូល។

ប្រជាជនចូលរួមធ្វើបាតុកម្មនាថ្ងៃទី៥ វិច្ចិកា ទាមទារឲ្យប្រធានាធិបតីលោកស្រី Park Geun-hye លាលែងពីតំណែង (រូបថត៖AFP/TTXVN) (VOVworld) - រដ្ឋាភិបាលកូរ៉េខាងត្បូង នាថ្ងៃទី១១ វិច្ចិកា បានអំពាវនាវឲ្យ ប្រជាជនស្ងប់ចិត្ត គោរពច្បាប់ ហើយមិនបង្កឡើងការរំខានដល់សណ្ដាប់ធ្នាប់នៅ ពេលចូលរួមធ្វើបាតុកម្មទាមទារឲ្យប្រធានាធិបតីលោកស្រី Park Geun-hye លាលែង ពីតំណែង ដែលប្រព្រឹត្តទៅនាថ្ងៃទី១២ វិច្ចិកានៅរដ្ឋធានីសេអ៊ូល។អនុ ប្រធានាធិបតី លោក Lee Joon-sik អះអាងថា ការធ្វើបាតុកម្មជាសិទ្ធិរបស់ប្រជាជន ប៉ុន្តែសកម្មភាព នេះត្រូវបានរៀបចំឡើងដោយឈរលើស្មារតីគោរពច្បាប់។នេះ ជាករណីធ្វើបាតុកម្ម លើកទី៣ជាបន្តបន្ទាប់ដែលត្រូវបានរៀបចំឡើងនៅប៉ុន្មានថ្ងៃចុងសប្ដាហ៍ដើម្បី ប្រឆាំងជំទាស់ប្រធានាធិបតីលោកស្រី Park Geun-hye ដោយ សារតែលោកស្រីរូប នេះបានទុកឲ្យមិត្តភក្តិមួយរូបធ្វើអន្តរាគមន៍ក្នុងកិច្ចការគ្រប់គ្រងរដ្ឋាភិបាល ហើយ ក៏ជាករណីធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលធំបំផុតក្នុងប៉ុន្មាន ទសវត្សកន្លងទៅ។តាម អ្នកសង្កេតការថា បរិមាណមនុស្សចូលរួមធ្វើបាតុកម្មអាច ឡើងដល់ទៅ៥សែន នាក់៕
Related





