VOV WorldVOV World
រដ្ឋាភិបាលបណ្តោះអាសន្នរបស់អ៊ុយក្រែនត្រៀមខ្លួនជាស្រេចចូលរួមការសន្ទនាសំដៅដោះស្រាយវិបត្តិនៅប្រទេសនេះ
16/05/2014 08:58
(VOVworld) – ថ្លែងមតិក្នុងសន្និសីទតុមូលឯកភាពជាំតិនៅ រដ្ឋធានី Kiev របស់ អ៊ុយក្រែន នាថ្ងៃទី ១៥ ឧសភា ប្រធានាធិបតី បណ្តោះអាសន្នអ៊ុយក្រែន លោក Oleksandr Turchynov បានសង្កត់ ធ្ងន់ថា៖ រដ្ឋអំណាចត្រៀមខ្លួនជាស្រេចចូលរួមការសន្ទនានិងស្តាប់ មតិរបស់ភាគីនានាសំដៅដោះស្រាយវិបត្តិនៅប្រទេសនេះ។
រដ្ឋាភិបាលបណ្តោះអាសន្នរបស់អ៊ុយក្រែនត្រៀមខ្លួនជាស្រេចចូលរួមការសន្ទនាសំដៅដោះស្រាយវិបត្តិនៅប្រទេសនេះ
រដ្ឋាភិបាលបណ្តោះអាសន្នរបស់អ៊ុយក្រែនត្រៀមខ្លួនជាស្រេចចូលរួមការសន្ទនាសំដៅដោះស្រាយ វិបត្តិនៅប្រទេសនេះ (Image: Vietnam+) (VOVworld) – ថ្លែងមតិក្នុងសន្និសីទតុមូលឯកភាពជាំតិនៅរដ្ឋធានី Kiev របស់ អ៊ុយក្រែន  នាថ្ងៃទី ១៥ ឧសភា ប្រធានាធិបតីបណ្តោះអាសន្នអ៊ុយក្រែន លោក Oleksandr Turchynov បានសង្កត់ធ្ងន់ថា៖ រដ្ឋអំណាចត្រៀមខ្លួនជាស្រេចចូលរួមការសន្ទនានិងស្តាប់មតិរបស់ ភាគីនានាសំដៅដោះស្រាយវិបត្តិនៅប្រទេសនេះ។ តាមលោក Turchynov បានឲ្យដឹងថា​៖ រដ្ឋាភិបាលបណ្តោះអាសន្ននិងរដ្ឋសភានៃប្រទេសនេះត្រៀមខ្លួនជាស្រេចអនុវត្តការផ្លាស់ ប្តូរមានលក្ខណៈប្រព័ន្ធក្នុងប្រព័ន្ធរដ្ឋអំណាចហើយលើកច្បាស់ថា​៖ បណ្ដាកំលាំងសន្តិសុខ នឹងប្តេជ្ញាទប់ស្កាត់ភេវកម្មនិយម។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀតគណៈកម្មការថ្នាក់ ដឹកនាំនៃសាធារណៈរដ្ឋប្រជាជន  Donetsk (ភាគខាងកើតអ៊ុយក្រែន) បានឲ្យដឹងថា៖ គេបានចេញឱសានវាទដែលស្នើឲ្យ រដ្ឋាភិបាលបណ្តោះអាសន្ន Kiev ដកកងទ័ពចេញពី តំបន់ភាគខាងកើតនេះ ក្នុងរយៈពេល ២៤ ម៉ោង។ ក្នុងករណី Kiev មិនឆ្លើយនឹងការទាម ទានេះ កំលាំងប្រជា ជនរបស់ទីក្រុង Donetsk នឹងប្រើប្រាស់អំពើហឹង្សាប្រឆាំងកងទ័ពរបស់ រដ្ឋាភិបាល៕