រដ្ឋាភិបាលអេស្បាញបដិសេធលទ្ធផលបោះឆ្នោតនៅ Catalonia
28/09/2015 10:01
Vovworld-តាមលទ្ធផលជាផ្លូវការនៃការបោះឆ្នោតដំបន់ Catalonia នៅភាគឦសានអេស្បាញដែលបានប្រកាស

រដ្ឋាភិបាលអេស្បាញបដិសេធលទ្ធផលបោះឆ្នោតនៅ Catalonia (Getty) Vovworld-តាមលទ្ធផលជាផ្លូវការនៃការបោះឆ្នោតដំបន់ Catalonia នៅភាគ ឦសានអេស្បាញដែលបានប្រកាសនាថ្ងៃទី២៨កញ្ញា ភាគីគោលការណ៍បំបែក ខ្លួនដណ្ដើមបានសិទ្ធិត្រួតពិនិត្យស្ថាប័ននិតិបញ្ញត្តិនៃប្រទេសនេះ។ លទ្ធផលនេះ ត្រូវបានចាត់ទុកនឹងសំរេចិចិត្តលើអនាគតនៃដំបន់ Catalonia ក្នុងអេស្បាញ ពីព្រោះ ភាគីនេះប្រកាសនឹងដំណើរការទាមទាឯករាជ្យសំរាប់ដំបន់នេះនិងផ្ដាច់ចេញពី អេស្បាញ។ រដ្ឋាភិបាលអេស្បាញបានបដិសេធលទ្ធផលនេះ ទន្ទឹមនឹងនោះអះអាង នឹងបន្តប្រឆាំងនឹងនិន្នាការបំបែកខ្លួននៅដំបន់ Catalonia។ អ្នកនាំពាក្យរដ្ឋាភិបាល Pablo Casado បានប្រកាសថា រដ្ឋាភិបាលកណ្ដាលនិងគណៈបក្សប្រជាជនកាន់ អំណាចនឹងបន្តវិធានការធានាឯកភាពរបស់អេស្បាញ៕
Related





