VOV WorldVOV World
រដ្ឋាភិបាលស៊ីរីនឹងចូល រួមសន្និសីទអំពីស៊ីរី
27/05/2013 07:01
(VOVworld) – នាថ្ងៃទី ២៦ ឧសភា រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid Mualem បានទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ សំដៅស្វែងរកការគាំទ្ររបស់ Baghda មុនពេល សម្រេច ចូលរួមសន្និសីទអំពីស៊ីរី ដោយមានគោលការណ៍តាម ការផ្តើមគំនិតរបស់អាមេរិកនិងរុស្ស៊ី ដែលនឹងរៀបចំឡើង ក្នុងខែ មិថុនា ខាងមុខនៅទីក្រុង Geneva ស្វីស ដែរឬទេ។
រដ្ឋាភិបាលស៊ីរីនឹងចូល រួមសន្និសីទអំពីស៊ីរី
(VOVworld) – នាថ្ងៃទី ២៦ ឧសភា រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid Mualem បានទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ សំដៅស្វែងរកការគាំទ្ររបស់ Baghda មុន ពេល សម្រេច ចូលរួមសន្និសីទអំពីស៊ីរី ដោយមានគោលការណ៍តាមការផ្តើម គំនិតរបស់អាមេរិកនិងរុស្ស៊ី ដែលនឹងរៀបចំឡើងក្នុងខែ មិថុនា ខាងមុខនៅ ទីក្រុង Geneva ស្វីស ដែរឬទេ។ ក្នុងការសន្ទនាជាមួយសមភាគីអ៊ីរ៉ាក់ លោក Zebari លោក Mualem បានសង្កត់​ធ្ងន់ថា៖ សន្និសីទពោលខាងលើគឺជាឱកាស ល្អដើម្បីស្វែងរកដំណោះស្រាយនយោបាយមួយនៅស៊ីរី។ លោក Mualem ក៏ បានអះអាងនូវគោលជំហររបស់រដ្ឋាភិបាលស៊ីរីថា៖ ការចរចារជាមួយភាគីនា នានៅស៊ីរីគឺជាដំណោះស្រាយតែមួយគត់ សំរាប់វិមត្តិនយោបាយដែលអូស បន្លាយក្នុងរយៈពេល ២ ឆ្នាំមនៅប្រទេសនេះ។ មុននោះ លោក Mualem ក៏បាន ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Maliki ដើម្បីពិភាក្សាអំពីស្ថានភាពនៅ ស៊ីរី។ លោក Mualem ក៏បានមានគោលបំណងទទួលការគាំទ្ររបស់ Baghda ដោះស្រាយបញ្ហានានានៅស៊ីរី ផងដែរ៕ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid Mualem បានទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ (Image: Vietnamplus+)