VOV WorldVOV World
រដ្ឋាភិបាលស៊ីរីស្នើឲ្យភាគីចរចារនានាថ្កោលទោសការវាយប្រហារភេរវកម្មនៅទីក្រុង Homs
26/02/2017 08:06
(VOVworld) – នាព្រឹកថ្ងៃទី ២៦ កុម្ភៈ ប្រធានក្រុមចរចារ រដ្ឋាភិបាលស៊ីរីដែលបាន ចូលរួមការចរចារសន្តិភាពនៅ ទីក្រុង Geneva ស្វីស លោក Bashar al Jaafari បានស្នើឲ្យ ភាគីទាក់ទិននានាថ្កោលទោសការវាយប្រហារនៅទីក្រុង Homs។​
រដ្ឋាភិបាលស៊ីរីស្នើឲ្យភាគីចរចារនានាថ្កោលទោសការវាយប្រហារភេរវកម្មនៅទីក្រុង Homs
រដ្ឋាភិបាលស៊ីរីស្នើឲ្យភាគីចរចារនានាថ្កោលទោសការវាយប្រហារភេរវកម្មនៅទីក្រុង Homs (VNA) (VOVworld) – នាព្រឹកថ្ងៃទី ២៦ កុម្ភៈ ប្រធានក្រុមចរចាររដ្ឋាភិបាលស៊ីរីដែលបាន  ចូលរួមការចរចារសន្តិភាពនៅទីក្រុង Geneva ស្វីស លោក Bashar al Jaafari បាន ស្នើឲ្យភាគីទាក់ទិននានាថ្កោលទោសការវាយប្រហារនៅទីក្រុង Homs។​ ថ្លែងមតិ បន្ទាប់ពីជំនួបជាមួយបេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅ ស៊ីរី លោក  Staffan de Mistura លោក Bashar al Jaafari បានអះអាងថា៖ រឿង ហេតុនៅទីក្រុង  Homs បានក្របដណ្តប់ស្រមោលខ្មៅទៅលើវង់ចរចារសន្តិភាព នៅទីក្រុង Geneva  ហើយនេះមិនមែនជាទង្វើភេរវកម្មធម្មតា ប៉ុណ្ណោះទេ​ ថែមទាំង ជាការវាយប្រហារ ខាងនយោបាយ ទៀតផង។​ រីឯខ្លួនវិញ បេសកជន ពិសេស អ.ស.ប. លោក Staffan  de Mistura ក៏បានថ្កោលទោសការវាយប្រហារ ពោលខាងលើផងដែរ ហើយចេញ សេចក្តីប្រកាសថា៖ នេះគឺជាឧបាយកលបំផ្លាញចោលរាល់ការខ្នះខ្នែងនៅវង់ចរចារ សន្តិភាពទីក្រុង  Geneva៕