VOV WorldVOV World
រដ្ឋាភិបាលយេម៉ែននិងក្រុមឧទ្ទាម Houthi ទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ក្នុងរយៈពេលមួយសប្ដាហ៍
13/12/2015 09:14
(VOVworld) - នាថ្ងៃទី១២ ធ្នូ រដ្ឋាភិបាលយេម៉ែននិង ក្រុមឧទ្ទាមអ៊ីស្លាម Houthi បានឯកភាពអំពីកិច្ចព្រម ព្រៀងឈប់បាញ់ក្នុងរយៈពេលមួយសប្ដាហ៍ចាប់ពីថ្ងៃ ទី១៤ ធ្នូ មុននឹងជំនួបចរចារសន្តិភាពដែលគ្រោងនឹង ប្រព្រឹត្តទៅនាសប្ដាហ៍ខាងមុខ នៅស្វីស។
រដ្ឋាភិបាលយេម៉ែននិងក្រុមឧទ្ទាម Houthi ទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ក្នុងរយៈពេលមួយសប្ដាហ៍
ទាហានគាំទ្រប្រធានាធិបតី Mansour Hadi នៅទីក្រុង Marib នាថ្ងៃទី៧ ធ្នូ (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី១២ ធ្នូ រដ្ឋាភិបាលយេម៉ែននិងក្រុមឧទ្ទាមអ៊ីស្លាម Houthi បាន ឯកភាពអំពីកិច្ចព្រមព្រៀងឈប់បាញ់ក្នុងរយៈពេលមួយសប្ដាហ៍ចាប់ពីថ្ងៃទី១៤ ធ្នូ  មុននឹងជំនួបចរចារសន្តិភាពដែលគ្រោងនឹងប្រព្រឹត្តទៅនាសប្ដាហ៍ខាងមុខ នៅ ស្វីស។នៅសន្និសីទកាសែតនៅរដ្ឋធានី Sanaa ប្រធានក្រុមចរចារសន្តិភាពនៃកម្លាំង ឧទ្ទាមអ៊ីស្លាម Houthi លោក Mohammed Abdel-Salam បានជូនដំណឹងថា ដោយឈរ លើអ្វីៗដែលបានព្រមព្រៀង សកម្មភាពបង្ករឿងហេតុនឹងត្រូវបាន បញ្ឈប់ជា បណ្ដោះអាសន្តនាថ្ងៃទី១៤ ធ្នូ ព្រមទាំងលើកច្បាស់ថា ភាគីទាំងពីរ ឯកភាពលើ បទឈប់បាញ់ដើម្បីជួយឧបត្ថម្ភមនុស្សធម៌សំរាប់ប្រជាពលរដ្ឋ។តាមគំរោង រដ្ឋា ភិបាលនៃប្រធានាធិបតីយេម៉ែនលោក Mansour Hadi និង តំណាងក្រុម Houthi នឹង ចូលរួមជំនួបចរចារសន្តិភាពដែលនឹងត្រូវបានរៀបចំឡើង នៅទីក្រុងហ្សឺណែវ របស់ស្វីសចាប់ពីថ្ងៃទី១៥ ធ្នូ សំដៅបញ្ចប់ជំលោះនៅ ប្រទេសនេះ៕