VOV WorldVOV World
រដ្ឋាភិបាលយេម៉ែនដាក់ចេញលក្ខខ័ណ្ឌដើម្បីវិលត្រឡប់មកវង់ចរចារសន្តិភាព
18/09/2016 08:45
(VOVworld) - នាថ្ងៃទី១៧ កញ្ញា អ្នកចរចារនៃរដ្ឋា ភិបាលយេម៉ែន ប្រកាសថា នឹងមិនចូលរួមវង់ចរចារឬ ការផ្ដើមគំនិតអំពីសន្តិភាពណាមួយឡើយ ប្រសិនបើ មិនមានការធានាយ៉ាងច្បាស់លាស់ថា ក្រុមប្រឹក្សា នយោបាយដែលទើបនឹងបានបង្កើតឡើងនាពេលថ្មីៗនោះ ត្រូវរំសាយ។
រដ្ឋាភិបាលយេម៉ែនដាក់ចេញលក្ខខ័ណ្ឌដើម្បីវិលត្រឡប់មកវង់ចរចារសន្តិភាព
កម្លាំងស្មោះត្រង់ជាមួយក្រុមឧទ្ទាមអ៊ីស្លាម Houthi នៅយេម៉ែន (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី១៧ កញ្ញា អ្នកចរចារនៃរដ្ឋាភិបាលយេម៉ែន ប្រកាសថា នឹងមិនចូលរួមវង់ចរចារឬការផ្ដើមគំនិតអំពីសន្តិភាពណាមួយឡើយ ប្រសិនបើមិន មានការធានាយ៉ាងច្បាស់លាស់ថា ក្រុមប្រឹក្សានយោបាយដែលទើបនឹងបានបង្កើត ឡើងនាពេលថ្មីៗនោះ ត្រូវរំសាយ។កងម្លាំង Houthi និងប្រធានាធិបតីដែលត្រូវបាន ផ្ដួលរលំលោក Ali Abdullah Saleh កាលពីខែសីហាកន្លងទៅ បានបង្កើត ដោយឯក តោភាគីនូវក្រុមប្រឹក្សានយោបាយកំពូល (រួមមានសមាជិក១០នាក់) ដើម្បីគ្រប់គ្រង ប្រទេសជាតិ ជំនួសឲ្យក្រុមប្រឹក្សាបដិវត្តន៍កំពូលដឹកនាំដោយ Houthi។បម្រែបម្រួល នេះ រងការរិះគន់យ៉ាងខ្លាំងក្លាពីរដ្ឋាភិបាលដែលត្រូវបាន សហគមន៍អន្តរជាតិ ទទួលស្គាល់របស់ប្រធានាធិបតីលោក Mansour Hadi៕