VOV WorldVOV World
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា
25/05/2015 09:49
(VOVworld) - ក្នុងឱកាសអញ្ជើញទៅបំពេញទស្សន កិច្ចនៅឥណ្ឌា នារសៀលថ្ងៃ ទី២៤ ឧសភា រដ្ឋមន្រ្តី ក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh បានមានជំនួបសំណេះសំណាលជាមួយកម្មា ភិបាលនៃស្ថានទូតវៀត ណាមប្រចាំនៅឥណ្ឌានិងស្ថាប័នអមស្ថានទូតផ្សេងៗទៀតផង។
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា
រដ្ឋមន្រ្តី Phung Quang Thanh ជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូត វៀតណាមប្រចាំនៅឥណ្ឌា (រូបថត៖TTXVN) (VOVworld) - ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចនៅឥណ្ឌា នារសៀលថ្ងៃទី ២៤ ឧសភា រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh បាន មានជំនួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅ ឥណ្ឌានិងស្ថាប័នអមស្ថានទូតផ្សេងៗទៀតផង។លោកPhung Quang Thanh មាន គោលបំណងថា កម្មាភិបាលទាំងអស់នៃស្ថានទូតក៏ដូច ជាស្ថាប័នវៀតណាមប្រចាំ នៅឥណ្ឌាផ្សេងៗ សំរេចល្អភារកិច្ច រួមចំណែកបង្កើន ទំនាក់ទំនងសហប្រតិបតិ្តការ លើគ្រប់វិស័យរវាងវៀតណាមនិងឥណ្ឌា ក្នុងនោះ មានវិស័យសេដ្ឋកិច្ចនិងការពារ ប្រទេស។ក្នុងឱកាសនេះដែរ ទីប្រឹក្សា Tran Quang Tuyen បានប្រគល់ជូនអនុឧត្តម នាវី Nguyen Van Ninh មេបញ្ជាការរងកងទ័ពជើងទឹកវៀតណាមទឹកប្រាក់ជិត១៥០០ ដុល្លាអាមេរិក ដោយស្ថានទូតនិងសហគមន៍ជនវៀតណាមនៅឥណ្ឌារៃអង្គាស ដើម្បីការពារកោះសមុទ្រ៕