រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន
04/02/2015 10:03
(VOVworld) - ក្រោយពីសន្និសីទអំពីកិច្ច សហប្រតិបតិ្ត ការលើការងារបង្ការប្រយុទ្ធប្រឆាំងបទល្មើសរវាង ក្រសួងនគរបាល នៃប្រទេសទាំង២មក ស្ថាប័នមាន សមត្ថកិច្ចនានានៃភាគីទាំង២បានសហការ យ៉ាង ស្អិតរមួតនិងទទួលបានលទ្ធផលសកម្មជាច្រើន រួមចំណែកធានាសន្តិសុខ សណ្ដាប់ធ្នាប់ នៃប្រទេសនិមួយៗ។

នាយឧត្តមសេនីយ៍ Tran Dai Quang (ខាងស្ដាំ)រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Hong Xiaodong (រូបថត៖VGP) (VOVworld) - នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក Hong Xiaodong នាថ្ងៃទី៣ កុម្ភៈ នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្រ្តីក្រសួង នគរបាលវៀតណាមបានសង្កត់ធ្ងន់ថា ក្រោយពីសន្និសីទអំពីកិច្ច សហប្រតិបតិ្តការ លើការងារបង្ការប្រយុទ្ធប្រឆាំងបទល្មើសរវាងក្រសួងនគរបាល នៃប្រទេសទាំង២ មក ស្ថាប័នមានសមត្ថកិច្ចនានានៃភាគីទាំង២បានសហការ យ៉ាងស្អិតរមួតនិង ទទួលបានលទ្ធផលសកម្មជាច្រើន រួមចំណែកធានាសន្តិសុខ សណ្ដាប់ធ្នាប់នៃ ប្រទេសនិមួយៗ។លោក Tran Dai Quang បានថ្លែងអំណរគុណ ចំពោះលោក ឯកអគ្គរដ្ឋទូតនិងស្ថានទូតចិនប្រចាំនៅវៀតណាមដោយមានការរួម វិភាគទាន យ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងក្រសួង នគរបាល វៀតណាមជាមួយស្ថាប័នអនុវត្តច្បាប់នានារបស់ចិន។ឯកអគ្គរដ្ឋទូតលោក Hong Xiaodong បានអះអាងថា នឹងបន្តធ្វើអស់ពីកម្លាំងកាយចិត្តដើម្បី ជំរុញ ទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំង២លើគ្រប់វិស័យនិយាយរួម និងវិស័យធានាសន្តិសុខសណ្ដាប់ធ្នាប់និយាយដោយឡែក៕
Related





