VOV WorldVOV World
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបំពេញទស្សនកិច្ចការងារនៅម៉ាឡេស៊ី
08/06/2016 09:24
(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយក រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីមហាផ្ទៃម៉ាឡេស៊ីលោក​ Ahmad Zahid Hamidi ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្រ្តីក្រសួង នគរបាលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី។
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបំពេញទស្សនកិច្ចការងារនៅម៉ាឡេស៊ី
ឧត្តមសេនីយ៍ឯក To Lam (ខាងឆ្វេង)រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមនិងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីមហា ផ្ទៃម៉ាឡេស៊ីលោក Ahmad Zahid Hamidi (រូបថត៖Vietnam+) (VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីមហាផ្ទៃ ម៉ាឡេស៊ីលោក​ Ahmad Zahid Hamidi ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្រ្តីក្រសួងនគរ បាលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅម៉ាឡេស៊ី។នាថ្ងៃទី៧ មិថុនា នៅរដ្ឋធានីគួឡាឡាំពួ គណៈប្រតិភូ ជាន់ខ្ពស់នៃ ក្រសួងនគរបាលវៀតណាមបានជួបចរចារជាមួយគណៈប្រតិភូជាន់ ខ្ពស់នៃក្រសួង មហាផ្ទៃម៉ាឡេស៊ី។នៅទីនេះ រដ្ឋមន្រ្តីលោក To Lam បានសង្កត់ធ្ងន់ថា នាពេលកន្លង ទៅ ទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិង ម៉ាឡេស៊ីត្រូវបានថែរក្សានិង មានការបោះជំហានសកម្មលើគ្រប់វិស័យ ជាពិសេស គឺក្រោយពីរដ្ឋាភិបាលទាំងពីរ ចេញសេចក្ដីថ្លែងការណ៍រួមស្ដីអំពីក្របខ័ណ្ឌទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រ បង្កើត កម្លាំងចលករថ្មីជំរុញទំនាក់ទំនងសហប្រតិបតិ្តការ លើគ្រប់វិស័យរវាងប្រទេសទាំង ពីរ ក្នុងនោះកិច្ចសហប្រតិបតិ្តការលើវិស័យ នយោបាយនិងសន្តិសុខជាសសរ ស្នូល។ស្ដីអំពីទិសដៅសហប្រតិបតិ្តការរវាងក្រសួងទាំងពីរនាពេលខាងមុខ ភាគី ទាំងពីរ បានឯកភាពថា នឹងបង្កើនការចែករំលែកព័ត៌មាន សហការបង្ការប្រឆាំង បទល្មើស ជាពិសេសគឺព័ត៌មានស្ដីអំពីបទល្មើសភេរវកម្ម បទល្មើសឆ្លងដែន និង បទល្មើសបច្ចេកវិទ្យាខ្ពស់៕

More