VOV WorldVOV World
រដ្ឋមន្ត្រី Phung Quang Thanh ទទួលជួបគណៈប្រតិភូគ្រួសារអតីតទីប្រឹក្សាយោធាចិន
25/04/2014 08:19
Vovworld-បន្តដំណើរទស្សនកិច្ចនិងធ្វើការនៅវៀតណាម នារសៀលថ្ងៃ​ទី​២៤មេសា រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh បានទទួលជួបសន្ទនាគណៈប្រតិភូគ្រួសារអតីតទីប្រឹក្សាយោធាចិន
រដ្ឋមន្ត្រី Phung Quang Thanh ទទួលជួបគណៈប្រតិភូគ្រួសារអតីតទីប្រឹក្សាយោធាចិន
រដ្ឋមន្ត្រី Phung Quang Thanh ទទួលជួបគណៈប្រតិភូគ្រួសារអតីតទីប្រឹក្សាយោធាចិន (vietnamplus.vn)         Vovworld-បន្តដំណើរទស្សនកិច្ចនិងធ្វើការនៅវៀតណាម នារសៀលថ្ងៃ​ទី​ ២៤មេសា រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh បានទទួលជួបសន្ទនាគណៈប្រតិភូគ្រួសារអតីតទីប្រឹក្សាយោធាចិនជួយឧបត្ថម្ភ វៀតណាមក្នុងការតស៊ូប្រឆាំងអាណានិគមនិយមបារាំងនិងគ្រួសារឧត្តមសេនីយ៍ នៃប្រទេសទាំងពីរ Nguyen Son ដឹកនាំដោយលោក Qi Jianguo អនុប្រធាន​សមាគម មិត្តភាពចិន-វៀតណាម។         នៅពិធីទទួលជួបសន្ទនានេះ រដ្ឋមន្ត្រី Phung Quang Thanh បានសង្កត់ធ្ងន់​ថា ជ័យជំនះរបស់បដិវត្តវៀតណាមមិនអាចកាត់ផ្ដាច់ចេញពីការជួយឧបត្ថម្ភដ៏​ធំធេង អំពីមនុស្សនិងសម្ភារៈរបស់ប្រទេសសង្គមនិយមនានា ពិសេសគឺការ​ជួយ​ឧបត្ថម្ភ របស់ចិន។ រដ្ឋមន្ត្រី Phung Quang Thanh បានអះអាងថា​ប្រជាជនវៀត​ណាម​ជា និច្ចកាលចងចាំនិងសម្ដែងចំណងមិត្តភាពរវាងប្រជាជនវៀតណាមនិង​ចិននិងមាន បំណងបណ្ដាសមាជិកក្នុងគណៈប្រតិភូបន្តរួមចំណែកកសាងទំនាក់ទំនងមិត្តភាព វៀតណាមនិងចិនកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ៕

More