VOV WorldVOV World
រដ្ឋមន្ត្រី Tran Dai Quang ទៅបំពេញទស្សនកិច្ចនៅអាមេរិក
16/03/2015 10:51
Vovworld-គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀត ណាមដឹកនាំដោយ​នាយឧត្តមសេនីយ៍ Tran Dai Quang
រដ្ឋមន្ត្រី Tran Dai Quang ទៅបំពេញទស្សនកិច្ចនៅអាមេរិក
រដ្ឋមន្ត្រី Tran Dai Quang ទៅបំពេញទស្សនកិច្ចនៅអាមេរិក (VOV)         Vovworld-គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាមដឹកនាំដោយ​នាយ ឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលនាថ្ងៃទី១៦មិនា​បាន​ចាប់ផ្ដើម ដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក។ នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រី Tran Dai Quang បានជួបសន្ទនាជាមួយលោក Scot Marciel ឧបការីរង​រដ្ឋមន្ត្រី​ការបរទេសទទួលបន្ទុក អាស៊ីបូព៌ា-ប៉ាស៊ីហ្វីក។ លោក Scot Marciel បាន​ចាត់ទុកថា ដំណើរទស្សនកិច្ចជាការ ចាប់ផ្ដើមដ៏ល្អប្រសើរសំរាប់សកម្មភាពរំលឹក​ខួបអនុស្សាវរីយ៍​នៅប្រទេសទាំងពីរ រួម ចំណែកជំរុញទំនាក់ទំនងដៃគូរលើគ្រប់​វិស័យនិងបង្កើតបុព្វបទ​សំរាប់ដំណើរទស្សនកិច្ច ជាផ្លូវការនៅអាមេរិករបស់​អគ្គលេខាបក្សកុម្មុយនីស្ត​វៀត​ណាមលោក Nguyen Phu Trong និងដំណើរ​ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាងប្រទេសទាំងពីរ។         រដ្ឋមន្ត្រីលោក Tran Dai Quang បានសង្កត់ធ្ងន់ថា​វៀតណាមស្វាគមន៍​អាមេរិក​បង្កើន កិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះ​មានវៀតណាម​ផង ដើម្បី សន្តិភាពស្ថិរភាពនិងភាពសម្បូរុងរឿងរបស់ដំបន់លើ​មូលដ្ឋានគោរព​ធម្មនុញ្ញអង្គការ សហប្រជាជាតិច្បាប់អន្តរជាតិគោរពរបប​នយោបាយឯករាជ្យ​អធិបតេយ្យភាពនិងបូរណ ភាពដែនដីរបស់បណ្ដាប្រទេស៕