VOV WorldVOV World
រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ការប្រយុទ្ធប្រឆាំងជាមួយ ISមិនតម្រង់ទៅលើជនអ៊ីស្លាមឡើយ
11/12/2015 11:38
(VOVworld)-រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter នាថ្ងៃទី១០ធ្នូ បានអះអាងនូវទស្សន របស់ប្រធានាធិបតីអាមរិក Barack Obama
រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ការប្រយុទ្ធប្រឆាំងជាមួយ ISមិនតម្រង់ទៅលើជនអ៊ីស្លាមឡើយ
(VOVworld)-រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter នាថ្ងៃទី១០ធ្នូ បានអះ អាងនូវទស្សនរបស់ប្រធានាធិបតីអាមរិក Barack Obama ដោយបាន លើកច្បាស់ថា ការប្រយុទ្ធប្រឆាំងជាមួយពួកឧទ្ទាម IS មិនមែនជាការប្រយុទ្ធ ប្រឆាំងនឹងសាសនា អ៊ីស្លាមនិងជនអ៊ីស្លាមឡើយ។​ថ្លែងមតិបន្ទាប់ពីសន្និសីទ កាសែតរួមជាមួយសមភាគី ឥណ្ឌា Manohar Parrikar នៅទីក្រុងវ៉ាស៊ីនតោន លោក Carter បានឲ្យដឹងថា  IS ជាអង្គ ការមានគំនិតជ្រុលនិយម គំរាមកំហែង ទៅលើអាមេរិក ដូច្នេះត្រូវកំទិចចោល។ មុន នោះ នៅសម័យដោះសារចំពោះមុខ គណៈកម្មាធិការយោធានៃព្រឹទ្ធសភាអាមេរិកនា ថ្ងៃទី៩ធ្នូ លោក Cater បានចាត់ ទុកថា​ការពិតជាក់ស្តែងអាមេរិកកំពុងស្ថិតក្នុងស្ថាន ភាពសង្គ្រាមដោយសារជា រៀងរាល់ថ្ងៃ  ទាហានអាមេរិកកំពុងតស៊ូប្រឆាំងនឹង IS ព្រមទាំងឲ្យដឹងថែមទៀត ថា វិមានបញ្ចុកោណត្រូវបានត្រៀមជាស្រេចសម្រាប់ ការជួយឧបត្ថម្ភកងកម្លាំង របស់រដ្ឋាភិបាលអ៊ីរ៉ាក់ សំដៅដណ្តើមការត្រួតត្រាឡើងវិញ ទីក្រុងសំខាន់ Ramadi ពីពួកឧទ្ទាម IS។ ប៉ុន្តែលោកបានបដិសេធនាំចេញកាលបរិច្ឆេទ ទទួលបានគោល ដៅនេះ៕