រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងធ្វើដំណើរទស្សកិច្ចនៅប្រទេសអឺរ៉ុបចំនួន ៤
30/11/2012 10:22
(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា ក្រសួងការបរទេស អាមេរិកបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary Cliton នឹងធ្វើដំណើរទស្សកិច្ចនៅ ប្រទេសអឺរ៉ុបចំនួន ៤ គឺ ឆែក បែលហ្ស៊ីក អៀកឡង់ និងចក្រភពអង់គ្លេស នាដើម សប្តាហ៍ខាងមុខ។

(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary Cliton នឹងធ្វើដំណើរទស្សកិច្ច នៅ ប្រទេសអឺរ៉ុបចំនួន ៤ គឺ ឆែក បែលហ្ស៊ីក អៀកឡង់ និងចក្រភពអង់គ្លេស នាដើម សប្តាហ៍ខាងមុខ។ គោលដៅនៃរាល់ដំណើរទស្សកិច្ចនៅអឺរ៉ុបរបស់ លោកស្រី Cliton គឺសំដៅបង្កើនទំនាក់ទំនង “អន្តរអាត្លង់ទិក” ឲ្យខ្លាំងក្លា ថែមទៀត។ នៅរដ្ឋធានី Brussel បែលហ្ស៊ីក រដ្ឋមន្ត្រីការបរទេស Hillary Cliton នឹងចូលរួម សន្និសីទរដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអង្គការ សណ្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) សំដៅពិភាក្សាអំពីបណ្ដាការសាក ល្បងសន្តិសុខនា បច្ចុប្បន្ន ក្នុងទំនាក់ទំនងរវាង NATO ជាមួយបណ្ដាដៃគូរ។ នៅអៀកឡង់ រដ្ឋមន្ត្រីការប្រទេសអាមេរិកនឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃអង្គការសន្តិសុខនិងសហប្រតិ បត្តិការអឺរ៉ុប (OSCE) ដើម្បីពិភាក្សាអំពីរាល់ វិធានការណ៍បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខអាស៊ី-អឺរ៉ុប៕
Related





