VOV WorldVOV World
រដ្ឋមន្ត្រីការបរទេសអាមេរិកសោកស្តាយចំពោះការចាប់ខ្លួនមន្ត្រីការទូតរបស់ឥណ្ឌា
19/12/2013 11:28
(VOVworld) – នាថ្ងៃទី ១៨ ធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានសម្តែងការសោកស្តាយចំពោះការ ចាប់ខ្លួនអគ្គកុងស៊ុលរងរបស់ឥណ្ឌាប្រចាំនៅវ៉ាស៊ីងតោន លោកស្រី Devyani Khobragade នាថ្ងៃទី ១២ ធ្នូ
រដ្ឋមន្ត្រីការបរទេសអាមេរិកសោកស្តាយចំពោះការចាប់ខ្លួនមន្ត្រីការទូតរបស់ឥណ្ឌា
អគ្គកុងស៊ុលរងរបស់ឥណ្ឌាប្រចាំនៅវ៉ាស៊ីងតោន លោកស្រី  Devyani Khobragade (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៨ ធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានសម្តែងការសោកស្តាយចំពោះការចាប់ខ្លួនអគ្គកុងស៊ុលរងរបស់ឥណ្ឌា ប្រចាំនៅវ៉ាស៊ីងតោន លោកស្រី  Devyani Khobragade នាថ្ងៃទី ១២ ធ្នូ ព្រមទាំង សម្តែងការព្រួយបារម្ភថា៖ ទំនាក់ទំនង រវាងអាមេរិកនិងឥណ្ឌារងឥទ្ធិពលដោយ ការជជែកវែកញែកទាក់ទិនដល់រឿងហេតុពោលខាងលើ។ ក្នុងការសន្ទនា​តាមទូរស័ព្ទជាមួយទីប្រឹក្សាសន្តិសុខជាតិរបស់ឥណ្ឌា លោក Shavshankar Menon អំពីរឿងហេតុខាងលើរដ្ឋមន្ត្រីការបរទេសអាមេរិកបាន​អំពាវនាវឲ្យ New Dehli មិនគប្បីអនុញ្ញាត្តឲ្យរឿងហេតុទាំងនេះជះឥទ្ធិពលដល់ទំនាក់ទំនងទ្វេភាគីទេ។ ទាក់ទិនដល់ការដែល New Dehli បន្ធូស្រាលរាល់វិធានការសន្តិសុខសំដៅ ការពារគណៈប្រតិភូការទូតអាមេរិកដើម្បីឆ្លើយតបតវិញការចាប់ឃុំខ្លួនពោល ខាងលើ លោក Kerry បានឲ្យដឹងថា៖ បុគ្គលិកការទូតនានាដែល​កំពុងធ្វើការនៅ អាមេរិកទទួលបានការគោរពនិងភាគីអាមេរិកក៏មានគោលបំណងបុគ្គលិកការ ទូតរបស់ខ្លួនក៏ទទួលបានសិទ្ធិដូច្នេះខណៈដែលធ្វើការងារនៅឯបរទេសទៀត ផង។ ក្នុងកាយវិការថ្មីមួយ ឥណ្ឌាទើបនឹងបញ្ជូនលោកស្រី Devyani Khobragade ទៅ ជាគណៈប្រតិភូអចិន្ត្រៃយ៍នៃប្រទេសនេះប្រចាំនៅ អ.ស.ប.។ ក្នុងឋានៈថ្មីនេះ លោកស្រី Khobragade នឹងទទួលបានសិទ្ធិអាទិភាពពិសេសផងដែរ៕

More