រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមវាយតំលៃចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនៅរុស្ស៊ី
10/08/2013 09:00
(VOVworld) – នាថ្ងៃទី ៩ សីហា រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phung Quang Thanh បានឆ្លើយសម្ភាសអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះនិងទំនាក់ទំនង សហប្រតិបត្តិការលើវិស័យបច្ចេកទេស យោធា រវាងវៀតណាមនិងរុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phung Quang Thanh និងសមភាគីរុស្ស៊ី លោក Sergei Shoigu (Image: Vietnamplus) (VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅរុស្ស៊ី នាថ្ងៃទី ៩ សីហា រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phung Quang Thanh បាន ឆ្លើយ សម្ភាសបណ្ដាស្ថាប័នសារព័ត៌មានវៀតណាមប្រចាំនៅរុស្ស៊ីអំពីលទ្ធផលនៃដំណើរ ទស្សនកិច្ចនេះនិងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យបច្ចេកទេស យោធា រវាង វៀតណាមនិងរុស្ស៊ី។ រដ្ឋមន្ត្រី Phung Quang Thanh បានឲ្យដឹងថា៖ ដោយឈរលើទំ នាក់ទំនងដៃគូរយុទ្ធសាស្ត្រ ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់គណៈប្រតិភូវៀតណាម គឺសំដៅអនុវត្តរាល់ការព្រមព្រៀងជាន់ខ្ពស់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេស លើវិស័យការពារប្រទេស បច្ចេកទេស-យោធា។ ភាគីទាំង ២ បានឯកភាពទស្សនៈ អំពីសារៈសំខាន់និងការចាំបាច់សហប្រតិបត្តិ ការឲ្យកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយ ថ្ងៃ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នា ផលប្រយោជរបស់ប្រជាជននៃប្រទេសទាំង ២។ ភាគីទាំង ២ ក៏បានឯកភាពអំពី កិច្ចសន្យាលក់ទិញអាវុធដែលត្រូវបានចុះហត្ថលេខា ផងដែរ៕
Related





