VOV WorldVOV World
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចំានៅវៀតណាម
19/05/2016 07:03
(VOVworld)-ក្នុងការជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ វៀតណាម លោក Ted Osius នាថ្ងៃទី១៨ឧសភានៅទីក្រុងហាណូយ
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចំានៅវៀតណាម
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតអា មេរិកប្រចំានៅវៀតណាមលោក Ted Osius (VOVworld)-ក្នុងការជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ វៀតណាម លោក Ted Osius នាថ្ងៃទី១៨ឧសភានៅទីក្រុងហាណូយ ឧត្តមសេនីយ៍ ឯករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម​លោក To Lam បានសម្តែងក្តី​សោមនស្ស រីករាយចំពោះទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមជាមួយអាមេរិកនាពេល កន្លងទៅដែលបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរពីមួយថ្ងៃទៅ មួយថ្ងៃ។ ទន្ទឹមជាមួយគ្នានោះ​ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាល វៀត ណាមជាមួយស្ថាប័នទាក់ទិននានារបស់អាមេរិកមានការបោះជំហានយ៉ាងសកម្ម ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។​លោក To Lam មាន​បំណងថា នាពេលខាងមុខ ឯកអគ្គរដ្ឋទូត Ted Osius នឹងបន្តមានការរួមចំណែក​យ៉ាងសកម្ម ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ច សហប្រ តិបត្តិការប្រកបដោយប្រសិទ្ធិភាពរវាងស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាម ជាមួយអាមេរិក ដើម្បីសន្តិភាព ស្ថិរភាព​ កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុង តំបន់៕