រដ្ឋអំណាចអាមេរិកជំរុញខ្លាំងផែនការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់
22/02/2017 10:37
(VOVworld) – ក្នុងកាយវិការដែលបង្ហាញនូវការប្តេជ្ញាចិត្ត ជំរុញយ៉ាងខ្លាំងការ និរទេសជនអន្តោប្រវេសន៍ខុសច្បាប់ ចេញពីអាមេរិក នាថ្ងៃទី ២១ កុម្ភៈ រដ្ឋអំណាចរបស់ប្រធា នាធិបតីអាមេរិក លោក Donald Trump បានចេញផ្សាយ ក្រឹត្យថ្មីក្រោមរូបសណ្ឋានអនុស្សារណៈចំនួន ២ ស្តីអំពី បង្កើនការបង្រាបជនអន្តោ ប្រវេសន៍ខុសច្បាប់។

រដ្ឋអំណាចអាមេរិកជំរុញខ្លាំងផែនការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ (VNA) (VOVworld) – ក្នុងកាយវិការដែលបង្ហាញនូវការប្តេជ្ញាចិត្តជំរុញយ៉ាងខ្លាំងការ និរទេសជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីអាមេរិក នាថ្ងៃទី ២១ កុម្ភៈ រដ្ឋ អំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញផ្សាយ ក្រឹត្យថ្មីក្រោមរូបសណ្ឋានអនុស្សារណៈចំនួន ២ ស្តីអំពីបង្កើនការបង្រាបជន អន្តោ ប្រវេសន៍ខុសច្បាប់។ សេចក្តីសម្រេចពោលខាងលើបានធ្វើឲ្យជន អន្តោប្រវេសន៍ ខុសច្បាប់ចំនួន ១១ លាននាក់នៅអាមេរិកអាចត្រូវបាន និរទេស។ បណ្ដាក្រឹត្យ ថ្មីៗនេះត្រូវបានចេញផ្សាយដើម្បីរាំងស្កាត់ស្ថានភាព អន្តោប្រវេសន៍ខុសច្បាប់ ហើយបង្កលក្ខណៈងាយស្រួលសំរាប់ការរកឃើញ ឈានទៅចាប់ខ្លួននិងនិរទេសមុខសញ្ញាដែលគ្មានមូលដ្ឋានគតិយុត្តិរស់នៅ អាមេរិក។ ខ្លឹមសារស្នូលក្នុងផែនការថ្មីនេះគឺបង្កើនប្រភពធនធានមនុស្ស សំរាប់ស្ថាប័នគយនិងកំលាំងការពារព្រំដែនបើកទូលាយសិទ្ធិអំណាចអនុញ្ញាត ឲ្យរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិបញ្ជាណែនាំអនុវត្តការកសាងរបងតាម បណ្តោយខ្សែព្រំដែនរវាងអាមេរិកនិងម៉ិចស៊ិក។ ការកំណត់ថ្មីទាំងនេះក៏ អនុញ្ញាតឲ្យសម្ថកិច្ចនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ភ្លាមមួយរំពេច៕
Related





