រដ្ឋអំណាចរបស់អ៊ុយក្រែននិងថ្នាក់ដឹកនាំគ្រប់រូបនៃភាគីប្រឆាំងទទួលបានកិច្ចព្រមព្រៀង
28/01/2014 09:04
(VOVworld) – បន្ទាប់ពីការចរចារនាថ្ងៃទី ២៧ មករា រដ្ឋអំណាចរបស់អ៊ុយក្រែននិងថ្នាក់ដឹកនាំគ្រប់រូបនៃ ភាគីប្រឆាំងទទួលបានកិច្ចព្រមព្រៀងស្តីអំពីការធ្វើ វិសោធនកម្មបណ្ដាច្បាប់ដែលត្រូវបានអនុម័ត នា ថ្ងៃទី ១៦ មករា កន្លងមក ក៏ដូចជា ឯកភាពអំពីការ លើកលែងទោសផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក Victor Yannukovich (Image: Vietnam+) (VOVworld) – បន្ទាប់ពីការចរចារនាថ្ងៃទី ២៧ មករា រដ្ឋអំណាចរបស់អ៊ុយក្រែន និងថ្នាក់ដឹកនាំគ្រប់រូបនៃភាគីប្រឆាំងទទួលបានកិច្ចព្រមព្រៀងស្តីអំពីការធ្វើ វិសោធនកម្មបណ្ដាច្បាប់ដែលត្រូវបានអនុម័ត នាថ្ងៃទី ១៦ មករា កន្លងមក ក៏ដូចជា ឯកភាពអំពីការលើកលែងទោសផងដែរ។ ក្នុងពេលនោះ ថ្នាក់ដឹក នាំគណៈបក្ស “Batkivshina” លោក Arseniy Yatsenyuk បានបដិសេធទទួល ដំណែងធ្វើជា នាយករដ្ឋមន្ត្រីដែលប្រធានាធិបតីអ៊ុយក្រែន លោក Victor Yannukovich បាន លើកឡើងសំរាប់ភាគីប្រឆាំងមុននោះ។ ក្រៅពីនោះ ប្រធានាធិបតី Yannukovich ក៏បានយល់ព្រមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ព្រមទាំង សម្តែងការត្រៀមខ្លួនជាស្រេចបង្កើតក្រុមការងារទទួលបន្ទុក ការផ្ទេប្តូរដល់របបសាធារណៈរដ្ឋ ប្រធានា ធិបតី-សភា៕
Related





