VOV WorldVOV World
រដ្ឋអំណាចយោធារបស់ថៃទទួលបានការគាំទ្រជាច្រើនរបស់ប្រជាជន
23/06/2014 10:34
(VOVworld) – តាមលទ្ធផលនៃការស្ទង់មតិដែលត្រូវបាន ប្រកាសនាថ្ងៃទី ២២ មិថុនា បានឲ្យដឹងថា៖ រដ្ឋអំណាច យោធារបស់ថៃទទួលបានការគាំទ្រជាច្រើនរបស់ប្រជាជន បន្ទាប់ពីរយៈពេល ១ ខែគ្រប់គ្រងប្រទេសជាតិ។
រដ្ឋអំណាចយោធារបស់ថៃទទួលបានការគាំទ្រជាច្រើនរបស់ប្រជាជន
រដ្ឋអំណាចយោធារបស់ថៃទទួលបានការគាំទ្រជាច្រើនរបស់ប្រជាជន (Image: VNA) (VOVworld) – តាមលទ្ធផលនៃការស្ទង់មតិដែលត្រូវបានប្រកាសនាថ្ងៃទី ២២ មិថុនា បានឲ្យដឹងថា៖ រដ្ឋអំណាចយោធារបស់ថៃទទួលបានការគាំទ្រជាច្រើន របស់ប្រជាជន បន្ទាប់ពីរយៈពេល ១ ខែគ្រប់គ្រងប្រទេសជាតិ។ នេះគឺជា លទ្ធផលនៃការស្ទង់មតិរបស់ ប្រជាជនដែលត្រូវបាន “Suan Dusit Poll” អនុវត្ត ចាប់ពីថ្ងៃទី ១៧ ដល់ទី ២១ មិថុនា កន្លងមក។ មនុស្សភាគច្រើនសុទ្ធតែគាំទ្រ ការគ្រប់គ្រងរបស់ក្រុមប្រឹក្សានិងសណ្តាប់​ធ្នាប់ជាតិ (NCPO)។ សន្តិភាពនិង សណ្តាប់ធ្នាប់ត្រូវបានស្តារឡើងវិញនៅថៃ។ ទន្ទឹម នឹងនោះ NCPO ក៏បាន ដោះស្រាយបញ្ហាសំខាន់មួយចំនួនទៀតគឺការទូទាត់បំណុលប្រាក់ទិញអង្ករ សំរាប់ប្រជាកសិករនៅថៃផងដែរ៕

More