រដ្ឋសភាពិភាគ្សាលើគំរោងច្បាប់ចុះហត្ថលេខាចូលរួមនិងអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិ(វិសោធនកម្ម)
05/11/2015 11:05
Vovworld-គំរោងច្បាប់ចុះហត្ថលេខាចូលរួមនិងអនុវត្តកិច្ច ព្រមព្រៀងអន្តរជាតិវិសោធនកម្មនិងការអនុម័តលើពិធីសារ

រដ្ឋសភាពិភាគ្សាលើគំរោងច្បាប់ចុះហត្ថលេខាចូលរួមនិងអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិ(វិសោធនកម្ម) (VNP) Vovworld-គំរោងច្បាប់ចុះហត្ថលេខាចូលរួមនិងអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិ វិសោធនកម្មនិងការអនុម័តលើពិធីសារវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ជាខ្លឹមសារចំនួន២ត្រូវបានសមាជិកសភាពិភាគ្សា នារសៀលថ្ងៃទី៥វិច្ឆិកានៅក្រុងហាណូយ។ គំរោងច្បាប់ចុះហត្ថលេខាចូលរួមនិង អនុវត្តកិច្ចព្រមព្រៀងអន្តរជាតិវិសោធនកម្មត្រូវបានសមាជិកសភាអះអាងថា នេះ ជាគំរោងច្បាប់មានអត្ថន័យសំខាន់អំពីកិច្ចការក្នុងប្រទេសនិងកិច្ចការបរទេស បំរើ សកម្មទាន់ពេលវេលាសំរាប់សំណូមពរសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ លោក Nguyen Dinh Quyen សមាជិកសភាទីក្រុងហាណូយបានលើកយោបល់ថា៖ “ការព្រមព្រៀងអន្តរជាតិមានក្របខ័ណ្ឌចំនួន២។នោះគឺក្របខ័ណ្ឌចាប់បង្ខំនិង ក្របខ័ណ្ឌមិនចាប់បង្ខំ។ ត្រឹមតែក្របខ័ណ្ឌចាប់បង្ខំគឺត្រូវអនុវត្តប្រសិនបើចូលរួម។ ខណៈដែលកិច្ចព្រមព្រៀងអន្តរជាតិមិនសមស្របនឹងគោលការណ៍សារវន្តនៃច្បាប់ វៀតណាមគឺគោលការណ៍កំណត់នៃរដ្ឋធម្មនុញ្ញត្រូវប្រុងប្រយ័ត្ន។ ត្រូវគិតគូដល់ការ រក្សា។ ការរក្សាគឺមិនធ្វើឲ្យខូចខាតដល់គោលការន៍សារវន្តនៃប្រព័ន្ធច្បាប់វៀតណាម៕”
Related





