VOV WorldVOV World
រដ្ឋសភាពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ចេញផ្សាយឯកសារច្បាប់
22/05/2015 10:54
(VOV)_​ បន្តរបៀបវារះ នៃសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម ​នីតិកាលទី១៣ នារសៀលថ្ងៃទី២២ ឧសភា បណ្ដាសមាជិក សមាជិកាសភា បានពិភាក្សានៅសាលប្រជុំ ស្ដីអំពីសេចក្ដីព្រាងច្បាប់ចេញផ្សាយឯកសារច្បាប់។ ​
រដ្ឋសភាពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ចេញផ្សាយឯកសារច្បាប់
          (VOV)_​ បន្តរបៀបវារះ នៃសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម ​នីតិកាល ទី១៣ នារសៀលថ្ងៃទី២២ ឧសភា បណ្ដាសមាជិក សមាជិកាសភា បានពិភាក្សានៅ សាលប្រជុំ ស្ដីអំពីសេចក្ដីព្រាងច្បាប់ចេញផ្សាយឯកសារច្បាប់។ ​ច្បាប់ចេញផ្សាយ ឯកសារច្បាប់ជាគ្រឹះដ្ឋានខាងគតិយុត្តិ ក្នុងការសុក្រិតប្រព័ន្ធ​ច្បាប់វៀតណាម។ អង្គ ប្រជុំភាគច្រើនបានស្រុះចិត្តគំនិតចំពោះការចេញផ្សាយច្បាប់ និងខ្លឹមសារជាច្រើន  នៃសេចក្ដីព្រាងច្បាប់នេះ។ លោក Pham Tat Thang សមាជិកសភាមណ្ឌលខេត្ត  Vinh Long បានអោយដឹងថា៖           “ ខ្ញុំគាំទ្រផែនការ៖ ស្រុក ឃុំ បានចេញផ្សាយឯកសារច្បាប់។ ប៉ុន្តែ សេចក្ដី ​ព្រាងច្បាប់នេះ ត្រូវកំណត់អោយបានម៉ត់ចត់និងច្បាស់លាស់ថែមទៀត អំពីការ​ អនុវត្តន៍កិច្ចការនេះ។ ធ្វើយ៉ាងម៉េច ដើម្បីរដ្ឋអំណាចថ្នាក់ស្រុក ឃុំ អនុវត្តភារកិច្ច ត្រឹមត្រូវតាមមុខងារនិងសិទ្ធិរបស់ខ្លួន។” រដ្ឋសភាពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ចេញផ្សាយឯកសារច្បាប់           នាព្រឹកថ្ងៃនេះដែរ បណ្ដាសមាជិក សមាជិកាសភាបានពិភាក្សាតាមក្រុមៗ  ស្ដីអំពីគំរោងច្បាប់សកម្មភាពខ្លាំមើល របស់រដ្ឋសភា និងក្រុមប្រឹក្សា​ប្រជាជន៕