VOV WorldVOV World
រដ្ឋសភាធ្វើការសួរដេញដោលរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មចំពោះរាល់បញ្ហាក្តៅគគុក
15/11/2016 10:49
(VOVworld)-បញ្ហាជាច្រើនដែលអ្នកបោះឆ្នោតទូទាំងប្រទេសផ្តោតការយកចិត្តទុក ដាក់យ៉ាងខ្លាំងនោះ ត្រូវបានសមាជិកសមាជិកាសភាអនុវត្តការសួរដេញដោល
រដ្ឋសភាធ្វើការសួរដេញដោលរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មចំពោះរាល់បញ្ហាក្តៅគគុក
(VOVworld)-បញ្ហាជាច្រើនដែលអ្នកបោះឆ្នោតទូទាំងប្រទេសផ្តោតការយកចិត្តទុក  ដាក់យ៉ាងខ្លាំងនោះ ត្រូវបានសមាជិកសមាជិកាសភាអនុវត្តការសួរដេញដោល ចំពោះ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម លោក​Tran Tuan Anh នៅក្នុងកិច្ចប្រ ជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៤។ នោះជាមូលហេតុ និងវិធានការ ដោះស្រាយលើ គម្រោងការធំៗចំនួន៥ដែលរងការខាតបង់ថវិការររដ្ឋរាប់ពាន់ លានដុង ការទទួលខុស ត្រូវរបស់រដ្ឋក្នុងបញ្ហាជីក្លែងក្លាយ ជីខូចគុណភាពជាដើម។ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម លោកTran Tuan Anh ធ្វើការបកស្រាយការសួរដេញដោលនាព្រឹកថ្ងៃទី១៥វិច្ឆិកា      ឆ្លើយបកស្រាយការដេញដោលរបស់អង្គប្រជុំស្តីពីការដោះស្រាយស្ថានភាពនាំ ចូលហួស កម្រិតក្នុងទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេស សំដៅធានាគោលដៅ អភិវឌ្ឍន៍សេដ្ឋ​កិច្ច រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក Tran Tuan Anh បាន ឲ្យដឹងថា៖         “ទស្សនៈរបស់វៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិគឺដើរតាមទិស  ពហុបែបជានិច្ចដើម្បីអភិវឌ្ឍន៍។​ក្នុងទំនាក់ទំនងពាណិជ្ជកម្ម យើងក៏បានឆ្ពោះទៅទំ  នាក់ទំនងនិរន្តរភាព ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ ធានា  សមត្ថភាពប្រគួតប្រជែងនៃខឿនសេដ្ឋកិច្ច។​ដើម្បីមានតុល្យភាពពាណិជ្ជកម្ម មានវិធាន ការតែមួយគត់គឺលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ផ្នែកទាំងអស់  មានរូប សណ្ឋានកំណើនល្អ  បង្កើតបរិយាកាសធ្វើអាជីវកម្មវិនិយោគងាយស្រួល  ព្រមទាំង ផ្សព្វផ្សាយក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនឹងបទដ្ឋាន។ ដូច្នេះទើបឆ្លើយ តបទៅនឹងតម្រូវ ការប្រកួតប្រជែងក្នុងនិងក្រៅប្រទេស”។         ក៏នៅក្នុងសម័យសួរដេញដោលនាព្រឹកថ្ងៃទី១៥វិច្ឆិកានេះ លោក Tran Tuan Anh បានឆ្លើយបកស្រាយអំពីវិធានការដោះស្រាយស្ថានភាពជីក្លែងក្លាយនិងដំណោះ ស្រាយសម្រាប់ អភិវឌ្ឍន៍ផ្នែកដំឡើងគ្រឿងយន្តតាមរយៈគោលនយោបាយពន្ធមួយ ចំនួន៕