រដ្ឋសភាកម្ពុជាស្នើបែងជែកអាសនៈរបស់ CNRP ឲ្យគណៈបក្សនយោបាយផ្សេងៗ
31/12/2013 11:58
(VOVworld) – រដ្ឋសភានៃ ប្រទេសនេះនឹងដាក់ជូនឯកសារ ដល់ព្រះមហាក្សត្រ ព្រមទាំង ផ្ញើមកគណៈកម្មា ធិការរៀបចំ ការបោះឆ្នោតជាតិកម្ពុជា (NEC) និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញអំពី ការដែល សមាជិកសភានៃគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) មិនចូលរួមរដ្ឋសភាក្នុង រយៈពេល ៣ ខែ ដើម្បីឲ្យស្ថាប័ននេះដោះ ស្រាយបញ្ហាទៅតាមច្បាប់។

ប្រធានគណបក្ស CNRP លោក សម រង្ស៊ី (Image: Vietnam+) (VOVworld) – ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន នាថ្ងៃទី ៣០ ធ្នូ អនុប្រធានទី ១ រដ្ឋសភាកម្ពុជា លោក ងួន ញ៉ិល បានឲ្យដឹងថា៖ រដ្ឋសភានៃប្រទេសនេះនឹងដាក់ជូន ឯកសារដល់ព្រះមហាក្សត្រ ព្រមទាំង ផ្ញើមកគណៈកម្មា ធិការរៀបចំការបោះឆ្នោត ជាតិកម្ពុជា (NEC) និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញអំពីការដែលសមាជិកសភានៃគណៈបក្ស សង្គ្រោះជាតិកម្ពុជា (CNRP) មិនចូលរួមរដ្ឋសភាក្នុង រយៈពេល ៣ ខែ ដើម្បីឲ្យស្ថាប័ន នេះដោះស្រាយបញ្ហាទៅតាមច្បាប់។ ការបែងជែកអាសនៈរបស់សមាជិកសភាចំនួន ៥៥ រូបនៃគណៈបក្ស CNRP នឹងត្រូវបានអនុវត្តតាមមាត្រាលេខ ៥៣ ក្នុងរដ្ឋធម្មនុញ្ញ។ ទាក់ទិនដល់ការចរចារ រវាងគណៈបក្សប្រជាជនកម្ពុជា (CPP) និង CNRP រដ្ឋមន្ត្រី ក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខឿវ កាញារីទ្ធ បានឲ្យ ដឹងថា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានយល់ព្រមជួបចរចារ ជាមួយ ប្រធានគណបក្ស CNRP លោក សម រង្ស៊ី នាថ្ងៃទី ២ មករា ឆ្នាំ ២០១៤ ដើម្បី ពិភក្សាអំពីកំណែទម្រង់ការបោះឆ្នោត។ ទោះបីជា លោក សម រង្ស៊ី មានគំនិត លើកឡើងបញ្ហាប្រាក់បៀវត្សរ៍របស់ប្រជាពលករក្នុងការចរចារលើកនេះ។ ប៉ុន្តែ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថា៖ ការចរចារនេះគ្រាន់តែជាកិច្ចពិភាក្សា អំពី ការបោះឆ្នោតនិងកំណែទម្រង់ NEC តែប៉ុណ្ណោះ៕
Related






