រដ្ឋសភាម៉ីយ៉ាន់ម៉ាអាណត្តិថ្មីប្រារព្ធសម័យប្រជុំដំបូង
01/02/2016 10:59
(VOVworld) - ការដែលរដ្ឋសភាថ្មីប្រជុំដោយមានការ ចូលរួមរបស់សមាជិកសភា NLD ត្រូវបានចាត់ទុកថា នឹងបើកចេញសម័យកាលថ្មីលើឆាកនយោបាយ ម៉ីយ៉ាន់ម៉ា។

ប្រធានគណៈបក្ស NLD លោកស្រី Aung San Suu Kyi (រូបថត៖TTXVN) (VOVworld) - រដ្ឋសភាថ្មីនៅម៉ីយ៉ាន់ម៉ាបានប្រារព្ធសម័យប្រជុំដំបូងនាព្រឹកថ្ងៃទី១ កុម្ភៈ នៅរដ្ឋធានី Nay Pyi Taw។នៅទីនេះ សមាជិកសភាបានជ្រើសតាំងលោក U Win Myint នៃគណៈបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ជាប្រធានសភា ជាន់ទាប និងលោក U Ti Khun Myat នៃគណៈបក្សសាមគ្គីភាពនិង អភិវឌ្ឍន៍សហ ព័ន្ធ (USDP) ជាអនុប្រធាន។គណៈបក្ស NLD ដឹកនាំដោយលោក ស្រី Aung San Suu Kyi បានទទួលជ័យជំនះក្នុងការបោះឆ្នោតសកលនាថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ ហើយដណ្ដើមបាន៨០%នៃបរិមាណអាសនៈសរុបនៅ សភាទាំងពីរក្នុង រដ្ឋសភា។ការដែលរដ្ឋសភាថ្មីប្រជុំដោយមានការចូលរួមរបស់ សមាជិកសភា NLD ត្រូវបានចាត់ទុកថា នឹងបើកចេញសម័យកាលថ្មីលើឆាក នយោបាយម៉ីយ៉ាន់ ម៉ា។នេះជារដ្ឋសភាដំបូងដែលបានបោះឆ្នោតដោយប្រជាជន ក្រោយរយៈពេល កន្លះសតវត្សនៅប្រទេសអាស៊ីអាគ្នេយ៍នេះ៕
Related




