VOV WorldVOV World
: រដ្ឋសភាមីយ៉ាន់ម៉ាអនុម័តលើកិច្ចព្រមព្រៀងឈប់បាញ់
09/12/2015 08:13
(VOVworld) – នាថ្ងៃទី ៨ ធ្នូ រដ្ឋសភាសហព័ន្ធមីយ៉ានម៉ា បានអនុម័តលើកិច្ចព្រម ព្រៀងឈប់បាញ់ជាតិ (NCA) ដែលរដ្ឋាភិបាលនិងជនប្រដាប់អាវុធជនជាតិចំនួន ៨ ក្រុមបានចុះហត្ថលេខានាថ្ងៃទី ១៥ តុលា កន្លងទៅ។
: រដ្ឋសភាមីយ៉ាន់ម៉ាអនុម័តលើកិច្ចព្រមព្រៀងឈប់បាញ់
: រដ្ឋសភាមីយ៉ាន់ម៉ាអនុម័តលើកិច្ចព្រមព្រៀងឈប់បាញ់ (Image: VNA) (VOVworld) – នាថ្ងៃទី ៨ ធ្នូ រដ្ឋសភាសហព័ន្ធមីយ៉ានម៉ាបានអនុម័តលើកិច្ចព្រម ព្រៀងឈប់បាញ់ជាតិ (NCA) ដែលរដ្ឋាភិបាលនិងជនប្រដាប់អាវុធជនជាតិ ចំនួន ៨ ក្រុមបានចុះហត្ថលេខានាថ្ងៃទី ១៥ តុលា កន្លងទៅ។ តាម NCA ពោល ខាងលើរដ្ឋាភិបាលមីយ៉ាន់ម៉ានិងជនប្រដាប់អាវុធជនជាតិចំនួន ៨ ក្រុម បាន ឯកភាពអំពីជំហានមួយចំនួនក្រោយសម័យកាលឈប់បាញ់ដែលភាគីទាំងពី រត្រូវអនុវត្តក្នុង កាលៈទេសៈដំណើរការសន្តិភាពមិនទាន់សម្រេចបាននៅ ឡើយ តាមនោះ អំពាវនាវឲ្យជនប្រដាប់អាវុធចំនួន ៧ ក្រុម ផ្សេងៗទៀត ដែលមិនចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោលខាងលើរួមអនុវត្ត បទឈប់បាញ់។ ភាគីទាំងពីរក៏គ្រោងផ្តើម​ឡើងក្របខ័ណ្ឌនយោបាយក្នុង រយៈពេល ៦០ ថ្ងៃបន្ទាប់ពី NCA​ ត្រូវបានចុះហត្ថ លេខាជាផ្លូវការនិងចាប់ ផ្តើមការចរចារនយោបាយក្នុងរយៈពេល ៩០ ថ្ងៃ។ តាមនោះ ក្របខ័ណ្ឌ នយោបាយដែលគណៈកម្មាធិការសន្ទនារួមស្តីពីសន្តិភាពសហព័ន្ធមីយ៉ាន់ម៉ា  (UPDJC) រៀបចំ គ្រោងនឹង UPDJC អនុម័តនាថ្ងៃទី ១៤ ធ្នូ ខាងមុខនៅរដ្ឋធានី  Nay Pyi Taw។ បន្ទាប់ពីសេចក្តីព្រាងក្របខ័ណ្ឌត្រូវបានអនុម័តវង់ចរចារ នយោបាយដំបូងនឹងប្រព្រឹត្តទៅមុនថ្ងៃទី ១៤ មករា ឆ្នាំ ២០១៦ តាមគំរោង នៃកិច្ចព្រមព្រៀងឈប់បាញ់៕