VOV WorldVOV World
រដ្ឋសភាបានអនុម័តលើច្បាប់បញ្ជាក់វិសោធនកម្ម
20/06/2014 10:50
Vovworld-បន្តសម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣ នា​ព្រឹក​ថ្ងៃ​ទី២០មិថុនាបណ្ដាសមាជិកសមាជិការសភាបានធ្វើការនៅសាលប្រជុំនិងបាន​អនុម័តលើគំរោងច្បាប់បញ្ជាក់វិសោធនកម្ម
រដ្ឋសភាបានអនុម័តលើច្បាប់បញ្ជាក់វិសោធនកម្ម
រដ្ឋសភាបានអនុម័តលើច្បាប់បញ្ជាក់វិសោធនកម្ម (VOV)         Vovworld-បន្តសម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣ នា​ ព្រឹក​ថ្ងៃ​ទី២០មិថុនាបណ្ដាសមាជិកសមាជិការសភាបានធ្វើការនៅសាលប្រជុំ និងបាន​អនុម័តលើគំរោងច្បាប់បញ្ជាក់វិសោធនកម្មនិងពិភាគ្សាអំពីគំរោងច្បាប់ ​វិសោធនកម្ម​បំពេញ​បន្ថែមមាត្រាមួយចំនួននៃច្បាប់នាយទាហានកងទ័ព​ប្រជាជន វៀតណាម។ រាយការណ៍ប្រមូលមតិសុក្រិដ្ឋគំរោងច្បាប់បញ្ជាក់វិសោធនកម្មដាក់ជូនរដ្ឋសភា អនុម័តបានលើកច្បាស់ថា បណ្ដាមតិសុទ្ធតែគាំទ្រការកំណត់​អំពី​ក្រប​ខ័ណ្ឌទទួល ខុសត្រូវរបស់បុគ្គលិកធ្វើវិញ្ញបនកម្មចំពោះឯកសារបក់ប្រែ​លិខិតឯកសារ។ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសូមអនុញ្ញាតរដ្ឋសភា​ឲ្យរក្សាការកំណត់ស្ដីពី​ការ ទទួលខុសត្រូវរបស់បុគ្គលិកធ្វើបញ្ជាក់និងបែបបទធ្វើបញ្ជាក់ឯកសារបក់ប្រែដូចជា ក្នុងគំរោងច្បាប់។         បន្ទាប់នោះជាមួយសំលេងគាំទ្រភាគច្រើន រដ្ឋសភាបានអនុម័តលើច្បាប់ ​បញ្ជាក់វិសោធនកម្ម។​ ក៏ក្នុងពេលព្រឹកថ្ងៃដ៏ដែល រដ្ឋសភាបានពិភាគ្សាអំពី​គំរោង​ច្បាប់វិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់នាយ​ទាហានកងទ័ព​ប្រជាជនវៀតណាម៕