រដ្ឋសភាអ៊ុយក្រែនអនុម័តលើពង្រាងច្បាប់អនុញត្តិឲ្យជនបរទេសបំរើក្នុងជួរកងទ័ព
07/10/2015 08:49
(VOVworld) - នាថ្ងៃទី ៦ តុលា រដ្ឋសភាអ៊ុយក្រែនបាន អនុម័តលើពង្រាងច្បាប់ ស្តីពីជនបរទេសបំរើក្នុងជួរកង កំលាំងប្រដាប់អាវុធអ៊ុយក្រែន។

រដ្ឋសភាអ៊ុយក្រែនអនុម័តលើពង្រាងច្បាប់អនុញត្តិឲ្យជនបរទេសបំរើក្នុងជួរកងទ័ព (Image: VNA) (VOVworld) - នាថ្ងៃទី ៦ តុលា រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើពង្រាងច្បាប់ ស្តីពីជនបរទេសបំរើក្នុងជួរកងកំលាំងប្រដាប់អាវុធអ៊ុយក្រែន។ គំរោងច្បាប់ ពោលខាងលើលើកច្បាស់នូវគោលដៅបង្កើនសមត្ថភាពប្រយុទ្ធរបស់កង កំលាំងអ៊ុយក្រែនក៏ដូចជាកាត់បន្ថយមហន្តរាយខាងមនុស្សនិងហិរញ្ញវត្ថុ ដោយជំលោះនៅភាគខាងកើតអ៊ុយក្រែនបណ្តាលឡើង។ សមាជិកសភា ដែលគាំទ្រគំរោងច្បាប់នេះបានចាត់ទុកថា៖ ក្នុងពេលដែលជនបរទេសត្រូវ បានអនុញត្តិបំរើក្នុងកងទ័ព អ៊ុយក្រែនអាចទទួលអង្គភាពបន្ថែមមានបរិមាណ ទាហានអាចកើនឡើងដល់រាប់ពាន់នាក់។ មុននោះ រដ្ឋសភាអ៊ុយក្រែនក៏ បានអនុម័ត លើគំរោងច្បាប់ស្តីពីការកាត់បន្ថយបែបបទផ្តល់សញ្ជាតិសំរាប់ ជនបរទេសបំរើក្នុងកងទ័ព។ តាមនោះ ពេលវេលាស្នាក់នៅអ៊ុយក្រែន អប្បបរមាដើម្បីទទួលសញ្ជាតិត្រូវបានចុះពី ៥ ឆ្នាំមកត្រឹមតែ ៣ ឆ្នាំវិញ៕
Related





