រដ្ឋសភាថ្មីរបស់អ៊ីរ៉ង់រៀបចំសម័យប្រជុំដំបូង
29/05/2016 09:04
(VOVworld) - រដ្ឋសភាថ្មីរបស់អ៊ីរ៉ង់នាថ្ងៃទី២៨ ឧសភា បានរៀបចំសម័យប្រជុំដំបូងនៅរដ្ឋធានី តេអេរ៉ង់ គិត តាំងពីបញ្ចប់ការបោះឆ្នោតកាលពីខែមេសាកន្លងទៅ។

អ្នកកាសែតតាមដានលទ្ធផលនៃការបោះឆ្នោតរដ្ឋសភាអ៊ីរ៉ង់នាថ្ងៃទី៣០ មេសា (រូបថត៖AFP/TTXVN) (VOVworld) - រដ្ឋសភាថ្មីរបស់អ៊ីរ៉ង់នាថ្ងៃទី២៨ ឧសភា បានរៀបចំសម័យប្រជុំដំបូង នៅរដ្ឋធានី តេអេរ៉ង់ គិតតាំងពីបញ្ចប់ការបោះឆ្នោតកាលពីខែមេសាកន្លងទៅ។ថ្លែង មតិនៅពិធីប្រារព្ធសម័យប្រជុំ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បាន ស្វាគមន៍ការដែលអ្នកបោះឆ្នោតអ៊ីរ៉ង់យ៉ាងច្រើមកុះករបានចូល រួមការបោះឆ្នោត រដ្ឋសភានាពេលកន្លងទៅ។លោក Ali Khamenei អះអាងថា អាទិភាពចម្បងចំនួន២ របស់រដ្ឋសភានោះគឺបង្កើនសេដ្ឋកិច្ច បើកទូលាយនិងធ្វើ ឲ្យស៊ីជំរៅថែមទៀតនូវ ខឿនវប្បធម៌អ៊ីស្លាម។រីឯខ្លួនវិញ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាន សន្យាថា នឹងបន្តធ្វើឲ្យអតិផរណាថយចុះនិងខំប្រឹងបែង ទទួលបានកំណើន GDP ចំនួន៥%ក្នុងឆ្នាំនេះ៕
Related





