VOV WorldVOV World
រដ្ឋសភាវៀតណាមពិភាគ្សាអំពីសេចក្ដីព្រាងក្របច្បាប់ព្រហ្មទ័ណ្ឌ (ធ្វើវិសោធនកម្ម)
30/10/2015 09:50
(VOVworld) - សមាជិកសមាជិការសភាភាគច្រើនបាន​ ឯកភាព ចាត់ទុកថាក ក្រមច្បាប់ត្រូវបានធ្វើវិសោធន កម្មតាមស្មារតីកំណែទម្រង់យុត្តិធម៌ ដោយលុបចោល ការកាត់ទោសប្រហារជីវិតលើបទឧក្រិដ្ឋកម្មមួយចំនួន បង្កើនការផាកពិន័យជាប្រាក់និងកែប្រែអ្នកទោសគ្មានឃុំខ្លួន។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាមលោក Ha Hung Cuong បំភ្លឺរបាយការណ៍ស្ដីពីការងារយកមតិរបស់ប្រជាជនចំពោះសេចក្ដីព្រាងច្បាប់ព្រមហ្មទ័ណ្ឌ (ធ្វើវិសោធនកម្ម) (VOVworld) - នាថ្ងៃទី៣០​ តុលា រដ្ឋសភាវៀតណាមបានពិភាគ្សាអំពីខ្លឹមសារមួយ ចំនួនដែលមានការខ្វែងគំនិតនៃសេចក្ដីព្រាងក្របច្បាប់ព្រហ្មទ័ណ្ឌ (ធ្វើវិសោធនកម្ម) ។នៅសម័យប្រជុំថ្ងៃនេះ សមាជិកសមាជិការសភាភាគច្រើនបាន​ឯកភាពចាត់ទុក ថាក ក្រមច្បាប់ត្រូវបានធ្វើវិសោធនកម្មតាមស្មារតីកំណែទម្រង់យុត្តិធម៌ដោយលុប ចោលការកាត់ទោសប្រហារជីវិតលើបទឧក្រិដ្ឋកម្មមួយចំនួន បង្កើនការផាកពិន័យ ជាប្រាក់និងកែប្រែអ្នកទោសគ្មានឃុំខ្លួន។លោក Nguyen Lam Thanh សមាជិក សភានៃខេត្ត Lang Son បានឲ្យដឹងថា៖ “ខ្ញុំស្នើរឲ្យបំពេញបន្ថែមមាត្រាថ្មីដែលកំណត់ទោសផលិត ជួញដូរ ប្រើប្រាស់ហួស កំរិតសារធាតុជាតិគីមីបានហាមឃាត់ អន្តរាយក្នុងការដាំដុះ ចិញ្ចឹមសត្វ ទុករក្សា និងកែច្នៃស្បៀងអាហារ។នេះជាវិធានការចំបាច់ណាស់សំដៅកែលំអរបរិយាកាស ផលិតកម្ម ជាពិសេសគឺក្នុងដំណើរការសមាហរណកម្មអន្តរជាតិ”។ ក្នុងរយៈពេលកន្លងទៅប្រជាជនវៀតណាមចំនួន៧លាននាក់បានផ្ដល់យោបល់លើ សេចក្ដីព្រាងក្រមច្បាប់ព្រហ្មទ័ណ្ឌ (ធ្វើវិសោធនកម្ម)នោះ។តាមការវាយតំលៃ រួម របស់ប្រជាជន សេចក្ដីព្រាងក្រមច្បាប់បានបង្ហាញជាសារវ័ន្តនូវទស្សនៈថ្មីអំពី កំណែទម្រង់យុត្តិធម៌ កសាងនីតិរដ្ឋសង្គមនិយម ការពារសិទ្ធិមនុស្សនិងសិទ្ធិពល រដ្ឋផងដែរ៕