VOV WorldVOV World
រដ្ឋសភាវៀតណាមពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម
02/11/2015 08:42
(VOVworld)- នាថ្ងៃទី ២ វិច្ឆិការ សម័យប្រជុំលើកទី​១០ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ បានពិភាគ្សាអំពី លទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ ២០១៥ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៦។
រដ្ឋសភាវៀតណាមពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម
រដ្ឋសភាវៀតណាមពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម (Image: VNA) (VOVworld)-  នាថ្ងៃទី ២ វិច្ឆិការ សម័យប្រជុំលើកទី​១០ រដ្ឋសភាវៀតណាម  នីតិកាលទី ១៣ បានពិភាគ្សាអំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមឆ្នាំ ២០១៥ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៦។  បណ្ដា សមាជិកសមាជិការសភាបានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែល វៀតណាម ទទួលបានក្នុងឆ្នាំ ២០១៥។ ជាពិសេសព្យាករណ៍ថា៖ កំណើន GDP ទទួលបាន ៦,៥% ។ នេះគឺជាកំរិត GDP ខ្ពស់បំផុតក្នុងឆ្នាំ ២០១៥ ដែល លើសពីផែការ ដែលត្រូវបានដាក់ចេញ។ ស្តីពីការលំបាកសាកល្បងខាង កំណើនសេដ្ឋកិច្ច លោក  Tran Ngoc Vinh សមាជិកសភាមណ្ឌល Hai Phong  (ភាគខាងជើងវៀតណាម) បានលើកមតិថា៖ «ខ្ញុំស្នើរឲ្យរដ្ឋាភិបាលវិភាគធ្វើការវិភាគឲ្យបានស៊ីជម្រៅថែមទៀតបណ្ដា កត្តាអស្ថិរភាពនៃខឿនសេដ្ឋកិច្ចលើកកំពស់សមត្ថភាពព្យាករណ៍និង ប្រសិទ្ធភាពក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។ ដោយឈរលើមូលដ្ឋាននោះ យើងផ្តើមឡើងទិសដៅនិងវិធានការឲ្យបានសមស្របនាឆ្នាំ ២០១៦។  រដ្ឋអំណាចក្នុងតំបន់គប្បីម្ចាស់ការអនុវត្តសកម្មថែមទៀតក្នុងការងារកែទម្រង់ រដ្ឋបាលប្រឆាំងនឹងអំពើពុករលួយ។”         ស្តីពីការអភិវឌ្ឍន៍ក្រុមហ៊ុនក្នុងប្រទេសនិងការលើកកំពស់សមត្ថភាព ប្រកួត ប្រជែងរបស់អង្គភាពអាជីវកម្មជាតិ លោក Nguyen Ngoc Hoa សមាជិក សភា ទីក្រុងហូជីមិញ បានចាត់ទុកថា៖ «យើងគប្បីមានវិធានការអភិវឌ្ឍន៍ឲ្យបានឆាប់រហ័សនិងខ្លាំងក្លានូវបរិមាណ ក្រុមហ៊ុននិងជួរអាជីវករ។ នេះគឺជាកំលាំងស្នូលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនា ពេលខាងមុខ។ យើងខំប្រឹងប្រែងនាំចំនួនក្រុមហ៊ុនវៀតណាមឡើងដល់ ២ លានក្រុមហ៊ុននា ៥ ឆ្នាំខាងមុខដែល​បច្ចុប្បន្ន មានត្រឹមតែក្រុមហ៊ុនចំនួន ៥០  ម៉ឺន ប៉ុណ្ណោះ។  ទន្ទឹមនឹងនោះ យើងគប្បីបង្កើតឲ្យមានអង្គភាពអាជីវកម្ម ទ្រង់ទ្រាយធំដោយមានបច្ចេកវិទ្យាខ្ពស់មានសមត្ថភាពរៀបចំនិងគ្រប់គ្រង ទំនើបនៅគ្រប់សមាសភាពសេដ្ឋកិច្ច ផងដែរ៕”

More