VOV WorldVOV World
រដ្ឋសភាវៀតណាមនិងរដ្ឋសភាម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការ
02/07/2015 09:01
(VOV)_គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Huynh Ngoc Son បានមានដំណើរបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី​ ចាប់ពីថ្ងៃទី១ ដល់
រដ្ឋសភាវៀតណាមនិងរដ្ឋសភាម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការ
រដ្ឋសភាវៀតណាមនិងរដ្ឋសភាម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការ           (VOV)_គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា  លោក Huynh Ngoc Son បានមានដំណើរបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី​ ចាប់ពី ថ្ងៃទី១ ដល់ថ្ងៃទី៤ កក្កដា ឆ្នាំ ២០១៥។ លោកអនុប្រធានរដ្ឋសភា​ Huynh Ngoc Son  បានជួបសន្ទនាជាមួយអនុប្រធាន​រដ្ឋសភា​ម៉ុងហ្គោលី​ លោក M.Enkhbold ជួប សម្ដែងការគួរសមប្រធានរដ្ឋសភាម៉ុងហ្គោលី​ លោក Z.Enkhbold និងថ្នាក់ដឹកនាំ មួយចំនួនទៀតរបស់ម៉ុងហ្គោលី និងអញ្ជើញ​ទៅ​ទស្សនាមូលដ្ឋានសេដ្ឋកិច្ច វប្បធម៌  ការពារជាតិមួយចំនួនរបស់ម៉ុងហ្គោលី។ ​នៅក្នុងបណ្ដាជំនួបសន្ទនាជាមួយថ្នាក់ ដឹកនាំម៉ុងហ្គោលី  អនុប្រធានរដ្ឋសភា លោក Huynh Ngoc Son បានអះអាងថា៖ វៀតណាម ជានិច្ចកាលគោរព​ និងមានគោលបំណងជំរុញទំនាក់ទំនងមិត្តភាព  និងកិច្ចសហប្រតិបត្តិការ​ប្រពៃណីជាមួយម៉ុងហ្គោលី ឡើងកំរិតថ្មី ដើម្បីផលប្រ យោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាង​រដ្ឋសភានៃ ប្រទេសទាំងពីរ នាពេល​ថ្មីៗ​នេះ​ ត្រូវបានពង្រឹងនិងពង្រីកជានិច្ច។            ថ្នាក់ដឹកនាំរដ្ឋសភាម៉ុងហ្គោលី ​បានចាត់ទុកថា៖ ដំណើរទស្សនកិច្ចលើក​នេះ ​របស់​អនុប្រធានរដ្ឋសភាវៀតណាម លោក Huynh Ngoc Son បាន​រួមចំណែក​យ៉ាង សកម្ម ក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ​និយាយរួម  និងរវាងស្ថាប័ននីតិបញ្ញាត្តិរវាងប្រទេសទាំងពីរ និយាយ​ដោយឡែក៕