VOV WorldVOV World
រដ្ឋសភាវៀតណាមអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគំរោងថវិការរដ្ឋឆ្នាំ ២០១៦
11/11/2015 06:45
(VOVworld) – នៅសម័យប្រជុំព្រឹកថ្ងៃទី ១១ វិច្ឆិកា រដ្ឋសភាវៀតណាមបាន អនុម័តលើសេចក្តី សម្រេចចិត្តស្តីពីគំរោងថវិការរដ្ឋឆ្នាំ ២០១៦។
រដ្ឋសភាវៀតណាមអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគំរោងថវិការរដ្ឋឆ្នាំ ២០១៦
រដ្ឋសភាវៀតណាមអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគំរោងថវិការរដ្ឋឆ្នាំ ២០១៦ (Image: tintuc24.com.vn) (VOVworld) – នៅសម័យប្រជុំព្រឹកថ្ងៃទី ១១ វិច្ឆិកា រដ្ឋសភាវៀតណាមបាន អនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគំរោងថវិការរដ្ឋឆ្នាំ ២០១៦។ តាមនោះ ចំណាយហួសកំរិតថវិការរដ្ឋឆ្នាំ ២០១៦ នឹងស្រូបយក ៤,៩៥%  ផលិតផល ក្នុង ស្រុកសរុប (GDP)។ សេចក្តីសម្រេចចិត្តក៏បានប្រគល់ឲ្យរដ្ឋាភិបាល អនុវត្តគោល នយោបាយសារពើព័ន្ធយ៉ាងម៉ត់ចត់ថែមទៀតនាឆ្នាំ ២០១៦ បន្តស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច រាំងស្កាត់អតិផរណា ជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ ថែមទៀតបើប្រៀបនឹង ឆ្នាំ ២០១៥។ រួមជាមួយគ្នានោះ រដ្ឋាភិបាលគប្បីបង្កើន វិន័យហិរញ្ញវត្ថុថវិការរដ្ឋ អនុវត្តគំរោងការណ៍ថវិការដ្ឋទាន់ត្រឹមត្រូវតាមការ កំណត់។  ក៏តាមសេចក្តី សម្រេចចិត្តនេះ ចាប់ពីថ្ងៃទី ១ ឧសភា ឆ្នាំ ២០១៦ ប្រាក់បៀវត្សន៍របស់ កម្មាភិបាលនិងកំលាំងប្រដាប់អាវុធនឹងកើនឡើង ១,២ លានដុង/ខែ។ នាព្រឹកថ្ងៃដដែលេ​សមាជិកសមាជិការសភាបានផ្ទៀងស្តាប់ ការផ្តល់មតិអំពីសេចក្តីព្រាង ច្បាប់នាវាចរណ៍វៀតណាម​ (វិសោធនកម្ម)។ លោក Tran Du Lich  សមាជិក សភាទីក្រុងហូជីមិញ បានលើកមតិថា៖ «ខ្ញុំស្នើរឲ្យ៖ យើងគប្បីចាត់ទុកនាវាចរណ៍គឺជាវិស័យសេដ្ឋកិច្ចសមុទ្រដ៏មាន សារៈសំខាន់និងជាអនាគតរបស់ខឿនសេដ្ឋកិច្ចវៀតណាមដែលពោពេញទៅ ដោយសក្តានុភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ខ្ញុំសង្កត់ធ្ងន់ថា៖ គោលនយោ បាយរបស់យើងត្រូវបំភ្លឺច្បាស់នូវទិសដៅអភិវឌ្ឍន៍ស្នូលក្នុងសេដ្ឋកិច្ចសមុទ្រ ព្រមទាំងលើកទឹកចិត្តវិនិយោគដើម្បីអភិវឌ្ឍន៍រួមជាមួយការគាំពារឲ្យសម ស្របនឹងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣៕