រួមមតិអំពីគំរោងការកសាងមណ្ឌលរដ្ឋបាល-សេដ្ឋកិច្ចពិសេស Phu Quoc
16/09/2013 12:00
Vovworld-ការកសាង Phu Quoc ក្លាយទៅជាមណ្ឌលសេដ្ឋកិច្ចមួយរឺស្វែងរកយន្តការពិសេសដើម្បី Phu Quoc អភិវឌ្ឍន៍គឺជាការទាមទាសមស្រប។

កោះ Phu Quoc ខេត្ត Kien Giang (camautravel.vn) Vovworld-នាព្រឹកថ្ងៃទី១៦កញ្ញា នៅស្រុកកោះ Phu Quoc ខេត្ត Kien Giang ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនិងជាប្រធានគណៈកម្មាធិការបញ្ជា ប៉ែកខាងលិចភាគខាងត្បូងលោក Vu Van Ninh បានធ្វើអធិបតីសិក្ខាសាលា វិទ្យាសាស្ត្រ រួមមតិអំពីគំរោងការកសាងមណ្ឌលរដ្ឋបាល-សេដ្ឋកិច្ចពិសេស Phu Quoc។ នៅសិក្ខាសាលា គណៈកម្មាធិការប្រជាជនខេត្ត Kien Giang បាន រាយការណ៍អំពីគំរោងការមណ្ឌលរដ្ឋបាល-សេដ្ឋកិច្ចពិសេស Phu Quoc ចំណុះ ខេត្ត។ ថ្លែងមតិសន្និដ្ឋាននៅសិក្ខាសាលា ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បាន អះអាងថា ការកសាង Phu Quoc ក្លាយទៅជាមណ្ឌលសេដ្ឋកិច្ចមួយរឺស្វែងរក យន្តការពិសេសដើម្បី Phu Quoc អភិវឌ្ឍន៍គឺជាការទាមទាសមស្រប។ ប៉ុន្តែដើម្បី ធ្វើបាន ត្រូវការមានក្រមយន្តការនយោបាយលោតផ្លោះ មានកំលាំងគ្រប់គ្រាន់ ដោយឡែក។ នៅចំពោះមុខត្រូវបន្តពិនិត្យនិងសុក្រិដ្ឋផែនការដែលសមស្រប នឹងការធ្វើសមាហរណកម្មអន្តរជាតិ៕
Related





